ផ្អើលពេញភូមិ! ពេលជួបពស់វែកមានសម្បុរ៣ពណ៏អ្នកភូមិនាំគ្នាថ្វាយបង្គំនិងសុំលេខឆ្នោត…(មានវីដេអូ)

យើងដឹងហើយថាជាធម្មតាពស់វែកភាគច្រើនមានសម្បុរពណ៏ខ្មៅ។ ក៏ប៉ុន្តែពស់វែកមួយក្បាលនេះបែរជាមានដល់ទៅ៣ពណ៏ធ្វើឲ្យប្រជាជននៅក្នុងភូមិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៏នេះបានកើតឡើ់ងនៅក្នុងស្រុក ខ្លងធំ ខេត្ត ក្រាប៊ី ប្រទេេសថៃ។ នៅមុនពេលកើតហេតុគេបានឃើញសត្វឆ្កែជាច្រើនក្បាលនាំគ្នាព្រុសមិនឈប់នៅក្បែរគំនរក្បឿងដែលគេទុកចោលមួយកន្លែង។

ដោយមានការសង្ស័លោក ឆឺត ងាន់ឌី អាយុ ៥៥ឆ្នាំបានទៅមើលស្រាប់តែប្រទះឃើញពស់វែកមួយក្បាលដែលមានសម្បុរដល់ទៅ៣ពណ៏គឺមានពណ៏ ស ពណ៏ខ្មៅនិងពណ៏មាសលាក់ខ្លួននៅក្រោមកន្លែងទុកជ័រកៅស៊ូ។

លោកបានបន្ថែមទៀតថាពស់វែកនេះមានទម្ងន់ប្រហែលពី ១០ ទៅ ១៥គីឡូហើយមានប្រវែងប្រមាណជា៤ម៉ែត្រ។ក្រោយកើតហេតុមានប្រជាជនជាច្រើនបានមកបួងសួងសុំសេចក្ដីសុខនិងជាពិសេសពួកគេនាំគ្នាសុំលេខឆ្នោតយ៉ាងព្រោងព្រាតព្រោះពួកគេជឿថាពស់សម្បុរ៣នេះជាអ្នកនាំសេចក្ដីសុខឲ្យប្រជាជននៅក្នុងភូមិជាងនេះទៅទៀតពួកគេជឿថាវាជាមេរបស់ពួកគេទៀតផង៕

សូមទស្សនាវីដេអូដូចខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *