ព្រឺសក្បាលគ្រប់គ្នា ! ក្រុមអ្នកជិះម៉ូតូធំ ជួបមនុស្សចម្លែក រត់លឿនដូចព្យុះ…(មានវីដេអូ)

បរទេស៖ អ្នកជិះម៉ូតូធំក្រុម ខណៈដែលកំពុងឆ្លងកាត់នៅក្នុងព្រៃមួយកន្លែង នៅទីក្រុង Banda Aceh ប្រទេសឥណ្ឌូនេស៊ី បានជួបនឹងមនុស្សចម្លែកម្នាក់ គ្មានស្លៀកសម្លៀកបំពាក់អ្វីទាំងអស់ ។ ភ្លាមៗនោះ មនុស្សព្រៃរូបនេះ បានរត់គេចចេញពីក្រុមអ្នកជិះម៉ូតូយ៉ាងលឿនដូចរន្ទះបាត់ស្រមោលមួយរំពេច តែយ៉ាងណា សកម្មភាពទាំងនោះ ត្រូវបានថតជាប់ក្នុងកាមេរ៉ា។

យោងតាមកាសែតអនឡាញ tribunnews.com បានរាយការណ៍ មនុស្សចម្លែកនោះបានឈប់មើលក្រុមអ្នកជិះម៉ូតូធំបន្តិច ហើយបន្តរត់គេចខ្លួនយ៉ាងលឿន ។ ពេលនោះ អ្នកជិះម៉ូតូម្នាក់បានព្យាយាមតាមរកដែរ តែតាមមិនទាន់ឡើយ ដោយសារតែមនុស្សចម្លែកនោះ (សង្ស័យមនុស្សមកពីក្រុមកុលសម្ព័ន្ធ “Mante” ) លោតចូលក្នុងព្រៃទៅបាត់។

សូមបញ្ជាក់ថា វីដេអូដែលក្រុមអ្នកជិះម៉ូតូធំជួបមនុស្សព្រៃនេះ ត្រូវគេយកមកបង្ហោះចូលបណ្ដាញ YouTube ដោយម្ចាស់គណនី Fredography កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ម៉្លេះ តែយ៉ាងណា ហេតុការណ៍ជួបមនុស្សព្រៃនៅតែស្ថិតក្នុងការចាប់អារម្មណ៍របស់មហាជនទូទៅ និងមានអ្នកចុចចូលមើលដល់ទៅ ២លានដងណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *