ពិតជាអស្ចារ្យមែន!!! គ្រូក្បាច់គុណកុងហ្វូម្នាក់ បង្ហាញស្នៀតពិសេស មើលទៅដូចចេះសម្រាលខ្លួន…(មានវីដេអូ)

ចិន៖ អ្នកហាត់ក្បាច់គុណកុងហ្វូអាយុ ២៨ ឆ្នាំដែលមានសមត្ថភាពអាចសម្រាលខ្លួនហក់លោតលើទឹក និងទីលំហ បានធ្វើឱ្យអ្នកទស្សនារាប់លាននាក់លើអ៊ីនធឺណិតមានការកោតសរសើរខ្លាំងមែនទែន។

លោក ចាងចេងឈៀង ដែលមកពីខេត្តឆុងឈីងនៅភាគនិរតីនៃប្រទេសចិនបានបង្ហោះវីដេអូ ដែលមើលទៅគាត់ដូចអាចកំណត់កម្លាំងនៃទំនាញផែនដីឲ្យមានសភាពខ្សោយអីចឹង។ គេអាចឃើញសកម្មភាពផ្សេងៗរបស់គាត់ដូចជាលោតប៉ះទឹក និងលំហដែលអាចលេចចេញឃើញដូចជំហានៗអណ្តែតលើអាកាស។

លើសពីនេះទៅទៀតគាត់អាចលោតបានខ្ពស់ជាងកំពស់របស់គាត់ទៅទៀត។ ស្នៀតពិសេសមួយទៀត គាត់អាចលោតខាងក្នុងរង្វង់ដៃប្រៀបបីដូចកំពុងលោតរំលងខ្សែពួរអីចឹងដែរ និងក្បាច់ពិសេសៗជាច្រើនទៀតដែលបានបង្ហាញក្នុងវីដេអូ។

យោងតាមសារព័ត៌មានរបស់ចិនបានរាយការណ៍ថា ចេងឈីង បានហាត់រៀនក្បាច់គុនកុងហ្វូអស់រយៈពេល ១៨ ឆ្នាំមកហើយ។ យ៉ាងណាមិញ មនុស្សមួយចំនួនកំពុងរៀនធ្វើតម្រាប់តាមគាត់ ទើបគាត់សំណូមពរឲ្យធ្វើដោយការប្រុងប្រយ័ត្នខ្ពស់ បើមិនដែលធ្លាប់បានហ្វឹកហាត់ពីមុនទេនោះ។

ប្រភព៖Khmerload

Leave a Reply

Your email address will not be published. Required fields are marked *