ព្រឺរោម! ចាប់តំាងពីតារាម៉ូដែលនេះស្លាប់នៅក្នុងបន្ទប់ខុនដូរមក មានរឿងចម្លែកៗកើតឡើង រហូតជាពិសេសត្រង់ជណ្តើរយន្ត

ថៃ៖ ប្រិយមិត្តជ្រាបច្បាស់រួចហើយថា ករណីស្លា ប់របស់តារាម៉ូដែល lunlabelle.thitim បានក្លាយជាប្រជាធានបទយ៉ាងក្ដៅគគុកនៅបណ្ដាញសង្គមប្រទេសថៃ ខណៈដែលមានសារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយជាបន្តបន្ទាប់ ។

ទាក់ទងជាមួយការស្លា ប់របស់នាង lunlabelle.thitim នេះទៀតសោត ក៏បានធ្វើឲ្យម្ចាស់ខុនដូរកើតហេតុ ព្រួយក្នុងចិត្តជាខ្លាំង ព្រោះតែបន្ទាប់ពីមានរឿងនេះមកបានធ្វើឲ្យភ្ញៀវដែលស្នាក់នៅក្នុងខុនដូរ បានរើចេញជាបន្តបន្ទាប់ និងពុំមានភ្ញៀវថ្មីណាហ៊ានមកស្នាក់ឡើយ ព្រោះម្នាក់ៗមានអារម្មណ៍ខ្លាចរអាវិញ្ញាណខ្មោ ចរបស់តារាម៉ូដែលរូបស្រស់ម្នាក់នេះ មកសួរសុខទុក្ខ ។
ជាមួយគ្នានេះដែរ និស្សិតស្រីឆ្នាំ ទី៤ ម្នាក់ ដែលស្នាក់នៅក្នុងខុនដូរខាងលើ បាននិយាយថា យប់មួយបន្ទាប់ពី lunlabelle.thitim ស្លា ប់ នាងបានឃើញស្រ មោលមនុស្សស្រីដែលសង្ស័យថា ជាព្រលឹងរបស់ lunlabelle.thitim ឡើងតាមជណ្ដើរយន្ត ព្រមទាំងបានដើរចុះឡើង នៅតាមផ្លូវមុខបន្ទប់នាងទៀតផង ។

សូមបញ្ជាក់ថា lunlabelle.thitim ត្រូវបានគេឃើញដេកស្លា ប់នៅលើសាឡុងក្នុងបន្ទប់ខុនដូររបស់នាង ហើយការស្លា ប់នេះគឺបណ្ដាលមកពីនាងត្រូវបានគេបញ្ច្រកស្រាច្រើនហួសកម្រិត ។

ប្រភព៖khmertopnews

Leave a Reply

Your email address will not be published. Required fields are marked *