សំណាងមែនហើយ!!! បុរស​​ម្នាក់បានក្លាយជា​សេដ្ឋី​មួយពព្រិចភ្នែក ក្រោយពីជួបសំណាងដ៏ធំមួយនេះ…(មានវីដេអូ)

ទីក្រុង​ចា​ការ​តា ៖ បុរស​មានសំណាង​ម្នាក់ជា​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី និង​ជា​អ្នក​ផលិត​មឈូស​ផង​នោះ បាន​ក្លាយជា​សេដ្ឋី​ភ្លាម​ៗ នៅ​ពេល​ដុំ​អាចម៍ផ្កាយ​មួយ​ដុំ បាន​ធ្លាក់​ត្រូវ​ដំបូលផ្ទះ​របស់​គាត់។ លោក Josua Hutagalung អាយុ​៣៣​ឆ្នាំ កំពុង​ធ្វើ​មឈូស​នៅ​ជាប់​នឹង​ផ្ទះ​របស់​គាត់ ស្រាប់តែ​មាន​ដុំ​ភ្លើង​មួយ មាន​ទំហំ​ប៉ុន​បាល់ទាត់ ធ្លាក់​មក​បុក​ធ្លុះ​ដំបូល​ប្រក់​ស័ង្កសី ហើយ​បាន​កប់​នៅ​ក្នុង​ដី​ជម្រៅ១៥​សង់ទីម៉ែត្រ ក្បែរ​ផ្ទះ​របស់​គាត់នៅ​ស្រុក Kolang ភាគ​ខាងជើង​កោះ​ស៊ូ​ម៉ា​ត្រា ប្រទេស​ឥណ្ឌូ​នេ​ស៊ី។

ក្រុម​អ្នកជំនាញបាន​សាទរ​ចំពោះ​ដុំ​អាចម៍ផ្កាយ​អវកាស ដែល​គេ​ប៉ាន់​ស្មានថា វា​មាន​អាយុកាល៤.៥​កោដិ​ឆ្នាំ ហើយ​នេះ​ជា​ការ​រក​ឃើញ​អាចម៍ផ្កាយ​ដ៏​សំខាន់​បំផុត​មួយ​ដែល​មិន​ធ្លាប់​មាន ដោយ​អ្នកជំនាញ​ខាង​អវកាស និយាយ​ថា វា​អាច​ផ្ទុក​នូវ​ធាតុ ដែល​ផ្តល់​ជា​តម្រុយ​ដល់​ប្រភព​ដើម​នៃ​ជីវិត។
 
យោង​ទៅ​តាម​កាសែតThe Sunបានអោយ​ដឹង​ថា លោកJosua Hutagalungត្រូវ​បាន​គេ​ផ្តល់​ឲ្យ(​តម្លៃ១,៨៥​លាន​ដុល្លារ​)ស្មើនឹង​ប្រាក់ខែ​៣០​ឆ្នាំ សម្រាប់​អាចម៍ផ្កាយ​អវកាស ទម្ងន់​ជិត ២,២​គីឡូក្រាម មួយ​ដុំ​នេះ។ បុរស​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​រូប​នេះ បាន​ប្រាប់​កាសែត​The Sunថា«​នៅ​ពេល​ខ្ញុំ​លើក​វាថ្ម​នៅ​តែ​ក្តៅ ដូច្នេះ​ប្រពន្ធ​របស់ខ្ញុំ​បាន​ជីក​វា ជាមួយ​ចបកាប់​ហើយ​យើង​យក​វា​ចូល​ទៅ​ខាងក្នុង​ផ្ទះ​»។

លោក​បាន​បន្ថែម​ទៀត​ថាសំឡេង នៅ​ពេល​វា​ធ្លាក់​មកគឺ​លាន់ឮ​ខ្លាំង​ណាស់ ដែល​ផ្នែក​ខ្លះនៃ​ផ្ទះ​ខ្ញុំ​ក៏​ញ័រ​ផង​ដែរ។ បន្ទាប់​មកខ្ញុំ​បានឃើញ​ដំបូលផ្ទះ​ប្រក់​ស័ង្កសី បាន​ធ្លុះ​ប្រហោង​ធំ​មួយ។ ខ្ញុំ​សង្ស័យ​ថា ថ្ម​នេះ​ពិតជា​វត្ថុ​ធ្លាក់​ពីលើ​មេឃ ដែល​មនុស្ស​ជា​ច្រើន​ហៅ​ថា«​អាចម៍ផ្កាយ​»ពីព្រោះ​វា មិន​អាច​ទៅ​រួច​ទេដែល​មាន​នរណា​ម្នាក់ បោះ​វា​ចោលឬ​ទម្លាក់​វា​ពីលើ​មក​នោះ។

អ្នកស្រុក​នៅ​តំបន់​នោះក៏​បានឮ​សំឡេង​លាន់​ខ្លាំងរញ្ជួយ​ដល់​ផ្ទះ​របស់​ពួក​គេ​ដែរ ហើយ​មាន​មនុស្ស​រាប់​សិប​នាក់បាន​មក​ដល់​ផ្ទះ​របស់​លោកដើម្បី​មើល​វត្ថុ​កម្រ​មួយ​នេះ។ លោក​បាន​និយាយ​ថា“​មនុស្ស​ជា​ច្រើន​បាន​មកដោយ​ចង់​ដឹងហើយ​ចង់​ឃើញ​ថ្ម​នេះ​”។ បុរស​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី ដែល​មានកូន​បី​នាក់ បាន​និយាយ​បន្ត​ថាគាត់​នឹង​ប្រើ​ប្រាក់​មួយ​ចំនួន ដើម្បី​សាងសង់​ព្រះ​វិហារ​មួយនៅ​ក្នុង​សហគមន៍​របស់​គាត់។ គាត់​បាន​ប្រាប់The Sunបន្ថែម​ថា“​ខ្ញុំ​តែងតែ​ចង់បាន​កូនស្រី ខ្ញុំ​សង្ឃឹមថា នេះ​គឺជា​សញ្ញា​មួយ​ដែល​បង្ហាញ​ថា ខ្ញុំ​នឹង​មានសំណាង​គ្រប់គ្រាន់ ក្នុង​ការ​មានកូន​ស្រី​”៕

khmerpart

Leave a Reply

Your email address will not be published. Required fields are marked *