ពុទ្ធោអើយ ! កូនបងអាយុ៥ឆ្នាំ ហើយប្អូនអាយុ៣ខែ ត្រូវកំព្រា ឪពុកម្ដាយ តាំងពីក្មេង ដោយជួបគ្រោះថ្នាក់មួយនេះ

ជីវិតរបស់មនុស្សយើងម្នាក់ៗ ពិតជាមិនអាចកំណត់បានទេថា និងត្រូវស្លា .ប់បាត់បង់ជីវិតនៅថ្ងៃណានោះ អ្វីដែលគួរឲ្យព្រួយបារម្ភបំផុតនោះ គឺមនុស្សដែលនៅរស់ តើពួកគាត់នឹងត្រូវរស់នៅ បែបណា ពេលដែលលោកមានគុណ ទាំងពីរនាក់បានចែកឋានទៅ ហើយប្អូននៅក្មេងយ៉ាងនេះ?

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ឃួន ប៊ុនណែត បានបង្ហោះសារយ៉ាងអាណោចអាធមមួយ ដោយក្មេងពីរនាក់ត្រូវកំព្រាឪពុកម្តាយ ទាំងវ័យក្មេង ដោយសារត លោកឪពុក អ្នកម្តាយរបស់ពួកគាត់ត្រូវបានស្លា .ប់បាត់បង់ជីវិតទៅហើយ ដោយសារតែ ឆ.ក់.ខ្សែ.ភ្លើ.ង។

នៅក្នុងហ្វេសប៊ុករបស់បងប្រុស បានរៀបរាប់ថា “អនិច្ចារ្យ កុមារ ពីដូង កូនច្បង ឈ្មោះ គោ រចនា អាយុ 5ឆ្នាំ ភេទស្រី កូនប្អូន ឈ្មោះ គោ សីហា ភេទប្រុស អាយុទេីបបាន ៣ខែ ត្រូវកំព្រា ឪពុកម្ដាយ ដោយជួបគ្រោះថ្នាក់ ខែ្សភេី្ល.ងឆ.ក់ ស្លា.ប់ទាំងពីរនាក់ប្តីប្រពន្ធ បន្សល់ទុកកូនទាំងពីរ រស់នៅ កំព្រាវេទនា ឥតមេបា កាលឪពុកម្តាយនៅរស់ ក៏កំព្រា

លូវកូនតូចៗនេះក៏កំព្រា ទៀតវេទនា តជំនាន់ ពិតជាអាណោចអាធម ពន់ពេកណាស់ សូមបងប្អូនសប្បុរសជនចិត្តធម៌មេត្តាជួយ ទឹកដោះគោ សម្ភារៈផែ្សង តាមសទ្ធារ ជ្រះថ្លា របស់បងប្អូន ។ សព្វថ្ងែក្មួយទាំងពីរ រស់នៅ ភូមិ ឫស្សីធ្លក ឃុំ អង្គរទ្រត ស្រុក ស្វាយអន្ទរ ខេត្ត ព្រៃវែង ។ លេខទំនាក់ទំនង 099 949398 0969949398 ABA 001598391 KHOUN BUNNET សូមអរគុណបងប្អូនទុកជាមុន”។

Leave a Reply

Your email address will not be published. Required fields are marked *