ស្ពានទ្រដៃដ៏ធំ កំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីមនុស្សជុំវិញពិភពលោក…(មានវីដេអូ)
ប្រទេសវៀតណាម៖កន្លែងដ៏អស្ចារ្យនៅក្នុងប្រទេសវៀតណាមកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមនុស្សជុំវិញពិភពលោកទាក់ទងទៅនឹង«ស្ពានមាស» ដ៏ល្វឹងល្វើយធ្វើឲ្យទាក់ទាញអ្នកទេសចរឲ្យមកមានភាពសប្បាយរីករាយ នាំគ្នាថតរូប selfie ដែលចរប្លែកខុសគេបំផុតរបស់ប្រទេសនេះ ។
វាត្រូវបានស្ថាបនាឡើង ដើម្បីធ្វើឲ្យភ្ញៀវទេសចរមានអារម្មណ៍ដូចជាពួកគេកំពុងដើរលំហែកាយ នៅលើអំបោះចាំងពន្លឺព្រឹមៗ ឆ្លងកាត់ដៃនៃ «ស្ពានមាស» ដែលបានទាក់ទាញភ្ញៀវយ៉ាងច្រើនកុះករឲ្យមកទស្សនា។ហេតុដូច្នេះហើយទើបស្ពានមាសនេះ បានកំពុងរីករាលដាលនៅលើបណ្តាញសង្គម ដែលបង្កឲ្យមានការភ្ញាក់ផ្អើលដល់ស្ថាបត្យករ ដែលពុំមានគំនិតធ្វើឲ្យទាក់ទាញខ្លាំងបែបនេះ។
អ្នករចនា និងជាស្ថាបនិក TA Landscape Architecture លោក Vu Viet Anh បានប្រាប់ AFP ថា៖ «យើងពិតជាមានមោទនភាពខ្លាំងណាស់ ដែលសមិទ្ធិផលរបស់យើងត្រូវបានចែករំលែកទៅកាន់មនុស្សនៅទូទាំងពិភពលោក» ។ស្ពាននេះមានប្រវែង ១៥០ ម៉ែត្រ ស្ពានឆ្លងកាត់ព្រៃខ្ពស់នៅលើភ្នំនេះ ត្រូវបានបង្កើតឡើងដំបូងដោយអាណានិគមបារាំង ធ្វើជាស្ថានីយ៍ភ្នំមួយនៅក្នុងឆ្នាំ១៩១៩ ។
លោក Nguyen Trung Phuc បានប្រាប់ AFP ថា៖ «ស្ពាននេះពិតជាស្រស់ស្អាតណាស់ ជាមួយនឹងស្ទៃល៍ស្ថាបត្យកម្មដ៏អស្ចារ្យនេះ ដែលអាចឲ្យយើងមើលឃើញទីក្រុង Danang បាន វាពិតជាស្រស់ស្អាតខ្លាំង» ។ចំណែកអ្នកទេសចរបាននិយាយថា៖ «ខ្ញុំបានធ្វើដំណើរទេសចរណ៍ច្រើនណាស់ដែរ ប៉ុន្តែ ខ្ញុំពុំដែលបានឃើញស្ពានណាមួយស្រស់ស្អាតដូចជាស្ពាននេះទេ» ។
ហើយពួកអ្នករចនា និងជាស្ថាបនិកបានកំពុងតែមានគម្រោងសាងសង់ភាពជឿនលឿននេះបន្ថែមទៀតដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកទាំងអស់គ្នាលើពិភពលោកឲ្យមកទស្សនាងប្រទេសខ្លួន។