ជិវិតរបស់កូន និងប្រពន្ធដែលប្តីបោះបង់ចោលទៅមានស្រីផ្សេង អានហើយពិតជាឈឺចាប់ខ្លាំងណាស់!

រូបតំណាង

មានសង្សារ១គូរពួកគេទាំង២ទើបតែស្គាល់គ្នាបាន៣ខែប៉ុណ្ណោះ ខាងប្រុសក៏បានសួរខាងស្រីថាបើបងឲ្យម៉ែបងនិងបងស្រីបងតើអូនយល់ព្រមទេ? ខាងស្រីក៏បានតបទៅវិញថា អូនចង់ស្គាល់បងឲ្យបានយូរជាងនិងសិនបានទេ? ពីព្រោះពួកយើងទើបតែស្គាល់គ្នាមិនបានប៉ុន្មានផងកុំប្រញាប់ពេកបង។ នាងក៏បានប្រាប់រឿងនិងទៅឪពុកម្តាយនាងឲ្យដឹងឪពុកម្តាយនាងបាននិយាយប្រាប់កូនថាកុំលឿនពេកណាកូន! រួចឪពុកម្តាយក៏បានសួរថាតើគេនោះនៅឯណា?

ហើយកូនអ្នកណា? កូនស្គាល់គ្នាបានយូរប៉ុណ្ណាហើយ? នាងក៏បានប្រាប់ទៅឪពុកម្តាយនាងថា ខ្ញុំស្រលាញ់គ្នាបាន៣ខែហើយ ឪពុកក៏បានប្រាប់ទៅកូនវិញលឿនពេកហើយ រួចក៏បានសួរទៅកូនទៀតថា បុរសនោះគេរកស៊ីអ្វីដែល?

រូបតំណាង

នាងក៏បានប្រាប់ទៅឪពុកនាងថាគាត់ធ្វើជាគ្រូបង្រៀនភាសាថៃនិងអង់គ្លេស។ តើកូនគិតមិចដែរចំណែកម៉ែនិងពុកឯងគិតថាស្រេចលើកូនហើយកុំលឿនពេករឿងគូអនាគតមិនមែនជារឿងលេងៗ

ទេគឺមួយជីវិតណាកូន កូនត្រូវចាំថាបើយកគូជីវិតត្រូវរើសត្រូវហើយល្អគឺមានក្តីសុខនិងសប្បាយពេញមួយជីវិតតែបើរើសខុសហើយគឺលេបទុក្ខមួយជាជីវិតហើយ។ពួកគេតែងតែជួបមុខគ្នាជារៀងរាល់ថ្ងៃរហូតដល់មួយឆ្នាំពួកគេក៏រៀបការជាមួយគ្នាព្រោះនាងគិតថាបុរសម្នាក់នោះល្អសំរាប់នាងឲ្យនាងទទួលយកធ្វើជាគូអនាគតបាន លុះ២ឆ្នាំក្រោយមកនាងមានកូន១គឺកូនប្រុសការរស់នៅជីវិតប្តីប្រពន្ធ ប៉ុន្មានឆ្នាំកន្លងមកគឺសប្បាយមិនដែលឈ្លោះប្រកែកគ្នាឡើយ។

រហូតកូនប្រុសមានអាយុ៣ឆ្នាំ បុរសជាប្តីមានគំនិតចង់ទិញឡាន និងដីទុកធ្វើផ្ទះនាងសប្បាយចិត្តណាស់ ក្រោយមានអ្វីៗសព្វគ្រប់មានឡានមានដីទុកធ្វើផ្ទះមានជីវិតភាពធូរធាបែបជាប្តីបែកឆ្វេងមានស្រីរាប់មិនអស់រហូតដល់នាងប្រពន្ធឮប្តីនិយាយទូរស័ព្ទជាមួយស្រីយ៉ាងផ្អែមល្ហែមនិងគ្នាទៀតផងពេលយប់មួយនាងបានសុំអង្វរប្តីថា បងអូនសុំអង្វរបងឈប់មានឈប់មានស្រីទៅអាណិតអូននិងកូនផង យើងចាប់ផ្តើមប្រើជីវិតសារជាថ្មីដូចកាលយើងស្រលាញ់គ្នាដំបូងតើបានទេបង?

រូបតំណាង

ប្តីក៏បានតបវិញថា កុំពូកែរករឿងពេកនៅតែផ្ទះមើលកូនទៅ រួចក៏បានប្រាប់ទៅប្រពន្ធទៀតថា ស្រីគេលេងសុំចម្តងម្កាលទេ ប្រពន្ធឮហើយ នាងយំឳបប្តី រួចក៏បាននិយាយទៅប្តីថាបងកុំធ្វើចឹងទៀតអីណា! ប្តីក៏យល់ព្រមឈប់ហើយ រួចក៏បានសន្យានិងប្រពន្ធថាឈប់ធ្វើចឹងទៀតហើយ និងឈប់ឲ្យអូននិងកូនទឹកភ្នែកទៀតហើយ បើមានទៀតសូមឲ្យបងវេទនាអស់មួយជីវិតរស់នៅដូចស្លាប់ចុះ ប្រពន្ធឮហើយជឿប្តីគ្រប់យ៉ាងមិនបានប៉ុន្មានផង

ឈប់ពីនាងមួយចូលនាងមួយទៀតពេលប្រពន្ធដឹងប្តីមានស្រីទៀតនាងក៏យំអង្វរប្តីតែប្តីនាងបែជានិយាយថាយើងអស់និស្ស័យនិងគ្នាហើយបងមិនអាចត្រឡប់ក្រោយបានទេប្រពន្ធយំអង្វររហូតលុតជង្គង់ផងសំពះប្តីផងកុំទៅចោលកូននិងនាងអីតែមិនអាចប្តីនៅតែចង់លែងលះនាងទៅយកស្រីម្នាក់នោះ នាងមិនព្រមលែងចង់ឲ្យតែប្តីឈប់ធ្វើខុសទៀត រហូតយប់មួយប្តីមកពីក្រៅស្រវឹងខ្លាំងណាស់មកដល់ផ្ទះវៃប្រពន្ធដែលពីមុនមកមិនដែលមានឥឡូវបងមានស្រីបងប្រែហើយ ពេលព្រឹកឡើងប្តីនិយាយថាយើងលែងគ្នាទៅកុំនៅទ្រាំនិងការរស់នៅបែបនេះអី បងសុំចេញតែខ្លួនទេលុយកាក់ទាំងប៉ុន្មានឲ្យកូននិងអូន

តែពាក្យនិយាយទាំងប៉ុន្មានសុទ្ធតែជាពាក្យកុហកបោកប្រាស់ទាំងអស់ពេលលែងលះតែបែជាទាលុយកាក់ ចែកគ្នាម្នាក់ពាក់កណ្តាលហើយកូន ក៏មិនបានជួយចិញ្ចឹមព្រោះបែកពីប្រពន្ធទៅគ្មានសល់អ្វីៗទាំងអស់ត្រូវស្រីបំផ្លាញអស់ហើយមិនបានជួយចិញ្ចឹមកូន រហូតដល់កូនមានអាយុ១៧ឆ្នាំក៏មិនដែលចិញ្ចឹមទោះមានលុយក៏មិនជួយចិញ្ចឹមដែរចំណេកម្តាយដ៏កំសត់ម្នាក់នេះតស៊ូចិញ្ចឹមកូនតែម្នាក់ឯងរហូត ទោះឈឺក៏រកលុយចិញ្ចឹមកូនដែលរហូតដល់ខ្លួនឈឺគ្មានលុយទៅពេទ្យទេតែនៅតែតស៊ូងើបដើរទៅមុខទោះជីវិតមួយនេះឈឺចាប់យ៉ាងណា ក៏ម៉ែមិនចុះចាញ់តស៊ូដើម្បីកូនរហូតដល់កូនមានការងារធ្វើដើម្បីចិញ្ចឹមជីវិតខ្លួនឯងបាននេះហើយជីវិតនិងការតស៊ូអ្នកម្តាយ។

អត្ថបទដោយ រ៉ាណុត

Leave a Reply

Your email address will not be published. Required fields are marked *