តិច ល អត់ដឹងទៅថា!!! កាហ្វេល្អ ​ផលិតចេញ​ពី​គំនរ​លាមក​សត្វ​ដំរី

នៅ​តំបន់​ព្រៃ​ភ្នំ​ភាគ​ខាង​ជើង​ប្រទេស​ថៃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ដ្រី​ម្នាក់​កំពុង​ប្រមូល​គ្រាប់​កាហ្វេ​ចេញ​ពី​គំនរ​លាមក​សត្វ​ដំរី​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វា​ជា​គន្លឹះ​ដ៏​សំខាន់​មួយ​ក្នុង​ការ​ផលិត​កាហ្វេ​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ពិភពលោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

តំបន់​ដាច់​ស្រយាល​ជាប់​ព្រំដែន​ត្រីកោណ​មាស​មីយ៉ាន់ម៉ា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និង​ឡាវ​ធ្លាប់​តែ​ល្បីល្បាញ​រឿង​គ្រឿងញៀន​ជា​ជាង​កាហ្វេ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប៉ុន្ដែ​លោក ប្លេក ឌីនគីន សម្រេចចិត្ដ​ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វា​ជា​ឱកាស​ដ៏ស័ក្ដិសម​សម្រាប់​សហគ្រិន​ស្រប​ច្បាប់​ដែល​ជ្រើស​យក​វិធី​អភិរក្ស​មក​បង្កើត​ជា​ជំនួញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ជនជាតិ​កាណាដា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វ័យ​ ៤០ ​ឆ្នាំ ជា​ស្ថាបនិក​ហាង​កាហ្វេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Black Ivory ដែល​ប្រើ​លាមក​ដំរី​មក​បង្កើត​រសជាតិ​កាហ្វេ​ដ៏​វិសេស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និយាយ​ថា​៖ «​​ពេល​ខ្ញុំ​ពន្យល់​គម្រោង​របស់​ខ្ញុំ​ទៅ​កាន់​ហ្មដំរី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្ញុំ​ដឹង​ថា ពួកគេ​គិត​ថា ខ្ញុំ​ជា​មនុស្ស​ឆ្កួត​»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

សត្វ​សំពោច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តោ និង​ហ្សឺរ៉ាហ្វ (សត្វ​កវែង​) ក៏​ស្ថិត​ក្នុង​ពពួក​សត្វ​ផលិត​កាហ្វេ​ថ្លៃ​ដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ប៉ុន្ដែ​លោក ឌីនគីន ជ្រើស​យក​ដំរី​ក្រោយពី​រក​ឃើញ​ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សត្វ​ទាំងនេះ​ជួន​កាល​ស៊ី​កាហ្វេ​ក្នុង​រដូវក្ដៅ​ហួតហែង​នៅ​អាស៊ី​អាគ្នេយ៍​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ប៉ុន្ដែ​ការ​ផលិត​កាហ្វេ​ពី​លាមក​សត្វ​ធំ​ស្បែក​ក្រាស់​នេះ​​មាន​ការ​លំបាក​ដោយ​លើក​ឡើង​ថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖ «វា​ធ្វើឲ្យ​ចំណាយ​ពេល​ ៩ ​ឆ្នាំ​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សម្រេច​គោលដៅ​»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។​ ខណៈ​គ្រាប់​កាហ្វេ​ត្រូវ​បាន​ចូល​ក្នុង​ពោះ​ដំរី​រយៈពេល​ ១៧ ​ម៉ោង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អាស៊ីត​ក្នុង​ក្រពះ​ផ្ដើម​សម្អាត​ជាតិ​ល្វីង​ចេញ​ពី​កាហ្វេ​។ លោក​ពន្យល់​ថា​៖ «​ខ្ញុំ​បាត់​គ្រាប់​កាហ្វេ​អស់​ជាច្រើន​ទៅក្នុង​ទឹក ពីព្រោះ​ជួនកាល​ដំរី​ជុះ​ចូល​ទឹក​ទន្លេ​»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ភរិយា​ហ្មដំរី​ប្រមូល​គ្រាប់​កាហ្វេ​ពី​លាមក​ដំរី​មុន​ពេល​លាង​សម្អាត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និង​ហាល​ថ្ងៃ​សម្ងួត​ជា​កិច្ចការ​ជួយ​បង្កើន​ចំណូល​ដល់​សហគមន៍។ដើម្បី​ទទួល​សមិទ្ធផល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១ ​គីឡូក្រាម ដំរី​ត្រូវ​ស៊ី​គ្រាប់​កាហ្វេ​ប្រមាណ ៣៣ គីឡូក្រាម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រួម​ជាមួយ​អាហារ​ប្រចាំ​ថ្ងៃ ដូចជា ចេក និង​ស្រូវ​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ប៉ុន្ដែ​លទ្ធផល​ដែល​វា​ផ្ដល់​ឲ្យ​ពិតជា​ថ្លៃ​ណាស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

កង្វះ​ទឹក​គឺជា​គន្លឹះ​នៃ​ការ​ផលិត​កាហ្វេ​ដ៏ល្អ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅក្នុង​ឆ្នាំ​ ២០១៥ ជា​រដូវ​ប្រមូលផល​ដ៏​ជោគជ័យ​លើក​ទី​ ៣ ​របស់​ពួកគេ Black Ivory ផលិត​កាហ្វេ​ ១៥០ គីឡូក្រាម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ក្នុង​តម្លៃ​ប្រមាណ ១៨៨០ ដុល្លារ​ក្នុង​មួយ​គីឡូក្រាម ឬ ១៣ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដុ​ល្លារ​សម្រាប់​ទឹក​កាហ្វេ​ខ្លាំង​អេស្ព្រេសសូ​មួយ​កែវ​។ វា​ពិតជា​មិន​ថោក​នោះ​ទេ​។

កាហ្វេ Black Ivory ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នឹង​មាន​លក់​នៅ​តាម​ហាង​នានា​ក្នុង​ទីក្រុង​ប៉ារីស ក្រុង​ហ៊្សូរិច ក្រុង​កូប៉ិនហាក និង​​ក្រុង​ម៉ូស្គូ​។ ប៉ុន្ដែ​បច្ចុប្បន្ន​វា​ត្រូវ​បាន​លក់​ផ្ដាច់​មុខ​នៅ​សណ្ឋាគារ​ប្រណីតៗ​ក្នុង​តំបន់​អាស៊ី​ភាគច្រើន​នៅ​ប្រទេស​ថៃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សិង្ហបុរី និង​ក្រុង​ហុងកុង​៕

Leave a Reply

Your email address will not be published. Required fields are marked *