ហួសចិត្ត!!! ជិះសុទ្ធម៉ូតូទំនើប តែបែរទៅជាទៅលួចស្បែកជើងគេទៅវិញ…(មានវីដេអូ)

ប្រទេសថៃ៖​ បើយោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ស្ត្រី​ថៃ​ម្នាក់ និង​ប្តី​របស់​នាងធ្វើឲ្យអ្នកប្រើប្រាស់​បណ្តាញ​សង្គម បាននាំគ្នា​ហួសចិត្ត​យ៉ាងខ្លាំង បន្ទាប់ពី​បានឃើញ​វីដេអូមួយដែលបាន​បង្ហោះ​ទាក់ទងទៅនឹង​ស្ត្រី​ម្នាក់​មាន​សាច់ឈាម​ប៉ុណ្ណឹង​ដែរ ហើយ​ជិះ​សុទ្ធតែ​ម៉ូតូ​ធំ តែ​មិនគួរណា​មាន «​ដៃជើង​» ជា​ចោរលួច​ស្បែកជើង​គេ​បែបនេះ​សោះ ។

​ស្រ្តីនោះចាប់ផ្តើមប្រតិបត្តិការណ៍ការលួចរបស់នាងដោយដោះ​ស្រែ​កជើង​របស់ខ្លួន​ទុក​ឲ្យ​ប្តី និង​បាន​ទៅកាន់​កន្លែង​ទុកដាក់​ស្បែកជើង​របស់​ភ្ញៀវទេសចរ និង​បានជ្រើសរើស​ស្បែកជើង​ដ៏​ល្អ​១​គូ​របស់​ភ្ញៀវទេសចរ ដែល​ត្រូវ​បានដឹងថា​មានតម្លៃ ៣,៥០០ បាតពាក់មកដើរធ្វើព្រងើយដូចជារបស់ខ្លួនដោះទុកនៅនឹង ។

ភ្ញៀទេចរនោះក៏គ្មានស្បែកជើងពាក់ ហើយ​ភ្ញៀវទេសចរនោះនាងត្រូវ​វិល​ត្រលប់​ទៅ​សណ្ឋាគារ​វិញ​ដោយ​ជើង​ទទេ ។​ខឹងចិត្តពេកនាងបានបង្ហោះក្នុងបណ្តាញសង្គមថា«​សូម​ឲ្យ​ប្តី​ប្រពន្ធ​នេះ ប្រញាប់​យក​ស្បែកជើង មក​ប្រគល់​ភ្ញៀវទេសចរ​ចិន​ដែល​បាន​បាត់បង់​វិញ​ឲ្យ​លឿន ពុំនោះសោត ពួកគេ​នឹងត្រូវ​ប្រឈម​នឹង​ប៉ូលីស ជាមួយ​ភស្តុតាង​ស្តែងៗ​ក្នុង​វីដេអូ​នេះ​» ។

បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Leave a Reply

Your email address will not be published. Required fields are marked *