សូមប្រុងប្រយ័ត្នផង បងប្អូន! សិស្សសាលាស្រីម្នាក់អូសពេញថ្នល់ ដោយការធ្វេសប្រហែសរបស់អ្នកបើកបរឡានម្នាក់…(មានវីដេអូ)

ប្រទេសថៃ៖ បើយោងតាមវីដេអូ​មួយ​ដែល​ត្រូវបាន​បង្ហោះ​លើបណ្តាញសង្គម​ហ្វេ​ស​ប៊ុ​ក ទាក់ទងទៅនឹងក្មេងស្រីម្នាក់ដែលរថយន្តបើទៅទាំងដែលនាងមិនទាន់បានអង្គុយស្រួលបួលផងធ្វើឲ្យនាងធ្លាក់ចុះមកហើយ​គ្រប់គ្នា​សម្តែង​ក្តី​រន្ធត់ចិត្ត និង​អាណិតអាសូរ​ជាខ្លាំងពេលឃើញទិដ្ឋភាព​បេបនេះ។​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា​

ក្មេងស្រី​សិស្សសាលា​ម្នាក់ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅ​ច្រក​ផ្លូវ​ចូល​នៃ​ផ្សារ Nong ខណៈពេលដែលនាងមិនទាន់បានតោងជាប់ផងរថយន្តក៏បើកទៅធ្វើឲ្យនាងធ្លាក់អូសពេញផ្លូវ​គួរ​ឲ្យ​អាសូរ។

​ម្ចាស់​វីដេអូបាននិយាយថា​៖ «​ខ្ញុំ​ពុំ​ដឹង​ពី​មូលហេតុ​ច្បាស់​នៃ​ហេតុការណ៍​នេះ​ទេ ប៉ុន្តែ ខ្ញុំ​គិតថា ករណីនេះ​គឺជា​កំហុស​របស់​អ្នកបើកបរ​តែម្តង ដែល​បើកបរ​គ្មាន​ការយកចិត្តទុកដាក់​សូម្បី​បន្តិច​ឡើយ ចំពោះ​ហានិភ័យ​នៃ​គ្រោះថ្នាក់​សម្រាប់​អ្នកជិះ ជាពិសេស​ក្មេងៗ​សិស្សសាលា​ទាំងនោះ ។

ប៉ុន្តែ វា​ពិតជា​សំណាង​ហើយ ដែល​ក្មេងស្រី​នោះ​ពុំមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​» ។​ទោះយ៉ាងណា នាង​ត្រូវ​បានឃើញ​ស្រ​វ៉ា​ងើបឡើងភ្លាម និង​ដើរទៅ​អែប​ចិញ្ចើមផ្លូវចៀសវាងស្អីមកប៉ះទៀត ហើយនាង​ឈឺ​ជើង​បន្តិចបន្តួច​ប៉ុណ្ណោះ ។

សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *