ពិតជាមានន័យណាស់! ពុកហេតុអីបានជាយើងត្រូវមកប្រមូលលុយពី ប្រទីបគេចឹង?

“កូនតូច” ពុកហេតុអីបានជាយើងត្រូវមកប្រមូលលុយពីប្រទីបគេចឹង ? “ឪពុក” ពុកក៏មិនចង់ធ្វើបែបនេះដែរកូន តែបុណ្យវាសនាយើងគឺខុសពីគេ គ្មាននរណាម្នាក់ចង់ឈរត្រាំក្នុងទឹកអោយគេថាអោយឡើយ តែឪពុកសុខចិត្ត។ សុខចិត្តព្រោះមនុស្សដែលតោងនៅលើស្មាខាងក្រោយពុកខ្លួនតូចៗ ដែលពុកស្រលាញ់បំផុតក្នុងជីវិត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

“កូនតូច” ហេតុអ្វីបានជាគេថាអោយយើងចឹងពុក?“ឪពុក” ក៏លុយកាក់ដែលគេដាក់ក្នុងប្រទីប យើងទៅប្រមូលរបស់មកគេនោះអីកូន។ សាកគិតមើលណា លុយកាក់ ៥ ឬ ១០ បាត បើយើងមិនប្រមូលវានោះវាក៏មិនមានប្រយោជន៍ ហើយក៏លិចទៅក្រោមទឹក តែបើយើង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រមូលមក យ៉ាងហោចណាស់អាចតដង្ហើមអោយយើងរស់បាន ១ ទៅ ២ ថ្ងៃដែរ

កូនពុកនឹងមានបាយហូប អាចយកលុយបន្តិចបន្តួចនេះទៅទិញនំហូបនៅសាលាដូចកូនក្មេងដ៏ទៃ ចង់អោយអ្នកណាថាអោយពុកក៏ពុកមិនខ្វល់ឡើយ។ សង្ឃឹមថាថ្ងៃខាងមុខកូនពុកនឹងមានចំណេះដឹង ហើយជួយអោយខ្លួនឯងរួចផុតពីភាពក្រីក្រនេះ។ ឪពុកនិងម្តាយកូនស៊ូលំបាកគ្រប់បែបយ៉ាងដើម្បីកូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ប្រភព: Little Grass

Leave a Reply

Your email address will not be published. Required fields are marked *