មូលហេតុដែល ទាខ្វៃដាក់លក់នៅលើទីផ្សារស្ទើរតែទាំងអស់សុទ្ធតែអត់មានអណ្តាត!
ប្រទេសវៀតណាម៖បើអ្នកទាំងអស់គ្នាបានដឹងពីតម្លៃរបស់អណ្តាទារទើបភ្ញាក់ផ្អើលព្រោះថាមានអតិថិជនម្នាក់ នៅប្រទេសវៀតណាម ដែលនិយមចូលចិត្តសាច់ទាខ្វៃមានការងើយឆ្ងល់ខ្លាំងមែនទែនព្រោះថារាល់ពេលដែលគាត់ទៅទិញទារមិនបានឃើញអណ្តាឡើយ។
ស្រាប់តែថ្ងៃមួយគាត់បានសួរកន្លែងលក់ទារខ្វៃដែលគាត់តែងតែទៅទិញថាហេតុអីទាខ្វៃទាំងអស់សុទ្ធសឹងតែគ្មានអណ្តាតអីចឹង អ្នកលក់ទាខ្វៃឆ្លើយឲ្យរួចពីមាត់ថា មិនដែលទាខ្វៃណាមានអណ្តាតទេ ដូច្នេះប្អូនឯងទិញទាខ្វៃយកទៅហូបឃើញគ្មានអណ្តាតគឺត្រឹមត្រូវហើយ ។
ព្រោះតែដឹងថាអ្នកលក់នោះឆ្លើយឲ្យរួចតែពីម៉ាត់គាត់ក៏បានទៅសួរកន្លែងលក់ទារខ្វៃមួយកន្លែងទៀត កន្លែងលក់នេះគាត់ឆ្លើយថា ខ្ញុំទិញទាដែលគេធ្វើស្រាប់យកមកប្រឡាក់គ្រឿងរួចខ្វៃដាក់លក់តែម្តង ពុំបានចាប់អារម្មណ៍ទេ មានមនុស្សច្រើនណាស់ឆ្ងល់ ហេតុអ្វីទាខ្វៃដែលពួកគេទិញមកពុំមានអណ្តាតអីចឹង ។
ទាល់តែពេលបានដឹងថាអណ្តាតទារនេះគេទុកសម្រាប់កែច្នៃនូវមុខម្ហូបផ្សេងសម្រាប់ភ្ញៀវកាលីប នៅឯហាងលំដាប់ផ្កាយឯណោះ ។ហើយអណ្តាតទាមួយគីឡូលើទីផ្សារ មានតម្លៃប្រហែល ៥០ដុល្លារ ឯណោះ ។ចឹងតើសបានជារាល់ពេលដែលទិញទាខ្វៃមកមិនដែលឃើញមានអណ្តាតនៅក្នុងនឹង តើអ្នកទាំងអស់គ្នាដែលចាប់អារម្មណ៍ដែរឬទេ?