មិនធ្លាប់បានឃើញទេ! ត្រី​ក្រាញ់មាសមួយក្បាលនេះ​ ត្រូវបានគេជឿថាជាត្រីនាំលាភ សំណាងពិតៗ

ប្តីប្រពន្ធ១គូរបានបង់សំណាញ់បានត្រីក្រាញ់មាស ដែលវាមាន​បណ្តោយ​ប្រវែង ១៥cm ទម្ងន់​ជាង ១​ខាំ ហើយ​ក្បាល ខ្លួន ស្រកី ស្រ​កា របស់​វា​ទាំងអស់​ស្រោប​ដោយ​ពណ៌​មាស​ឆ្អិនឆ្អៅ ។​ត្រីក្រាញ់នោះមានពណ៍មានពណ៌​មាស​ចាំងចែងស្រស់ស្អាតមែនទែន ហើយទោះបីជាមានអ្នកសួរចង់ទិញក៏ពួកគេទាំងពីមិនព្រមលក់ដែរ។

​ប្តី​ប្រពន្ធ​ពីរ​នាក់​នេះ ប៉ងប្រាថ្នា​នឹងសង្ឃឹមថា ត្រី​ក្រាញ់​ចម្លែក​របស់ខ្លួន​នឹង​នាំនូវ​ភ័ព្វ​សំណាង ហេតុ​នេះ​សូម្បី​គេ​សុំ​ទិញ​ជា​ញឹកញាប់​គាត់​ពុំ​ព្រម​លក់ ។ព្រោះថាវាចម្លែកខុសគេដែលអ្នកទាំងអស់គ្នាក៏មិនធ្លាប់ឃើញពីមុនមកដែរសូម្បីតែប្តីប្រពន្ធនេះពេលបង់បានអរខ្លាំងមែនទែន

វាហាក់បីដូចជាសំណាងរបស់ពួកគេព្រោះថាត្រីនោះពួកគេបង់បាននៅក្បែរផ្ទះក្នុងប្រឡាយ។ហើយពួកគេសង្ឃឹមថាត្រីនោះនឹងនាំលាភច្រើនមកដល់ពួកគេច្រើនជាងអ្នកដែលសុំទិញត្រីនោះពីពួកគេទៅចុះ។

Leave a Reply

Your email address will not be published. Required fields are marked *