អត្ថន័យណាស់! កូនស្រីប្រាប់ឳពុកថាទៅរៀនគេមើលងាយណាស់គ្មានរបស់ប្រ៊េនៗប្រើដូចគេ ស្រាប់តែឳពុក…

កូនស្រីម្នាក់មានឪពុកជាអ្នករត់ម៉ូតូឌុបនៅក្នុងទីក្រុងភ្នំពេញ ក្រោយពីបព្ចាាប់ការសិក្សានៅវីទ្យាល័យគាត់ត្រូវបន្តការសិក្សានៅឯសាកលវិទ្យាល័យដែលពោលពេញទៅដោយមនុស្សមកពីគ្រប់ទីកន្លែងទំាងអស់ក្នុងរាជធានីភ្នំពេញ។

ថ្ងៃមួយ គាត់ដាច់ចិត្តទំលាយរឿងពិតដែលលាក់ទុកក្នុងចិត្តជាយូរមកហើយប្រាប់ឪពុករបស់ខ្លួនពីអារម្មណ៏ដែលត្រូវពិតថាខ្លូនពិតជាមានចិត្តខ្មាស់គេខ្លំាងណាស់ដោយតែមិនមានរបសទំនើបៗ និងប្រេនៗប្រើដូចគេ។ពេលលឺដោយដូចន្នេះ ឪពុកបានហូតលុយចំនួន ១០០ដុលារអោយកូនទៅទិញpizza ពេលទៅដល់ហាងពីpizza បានទិញនំpizzaដោយមានទំនុកចិត្តពេញខ្លួនដោយសារតែមានលុយច្រើនក្នុងកាបូប ពេលមកដល់ផ្ទះ បានហុចលុយអាប់អោយទៅឪពុកស្រាប់តែឪពុកអោយលុយ៥០ដុលារអោយកូនទៅទិញសំលៀកពបំពាក់ថ្មីៗស្អាតមកស្លៀក។

នៅថ្ងៃបន្ទាប់ឪពុករបស់គាត់បានប្រើគាត់ទៅទិញកាហ្វេទៅហាងប្រ៊េន តែលើកនេះអោយកូនស្រីរបស់គាត់ស្លៀកបំពាក់ថ្មីៗនិងប្រ៊េនៗដែលទើបនឹងទិញមក ប៉ន្តែគាត់អោយលុយតែ៣ដុលារស្រាប់តែទិញកាហ្វេទេ បន្ទាប់មកគាត់បានទៅទិញកាហ្វេរួចយកមកអោយឪពុក។ភ្លាមនោះឪពុករបស់គាត់បានសួរថាកូនមានអារម្មណ៏យ៉ាងម៉េចដែលថ្ងៃនេះ ស្រាប់តែកូនគាត់និយាយថាកាលពីទៅទិញនំpizza ស្លៀកពាក់ខោអាវធម្មតាដែលដូចជាទំនុកចិត្តខ្លួនឯងដោយសារតែមានលុយច្រើនក្នុងកាបូប ប៉ុន្តែថ្ងៃនេះពេលទៅទិញកាហ្វេស្លៀកពាក់សុទ្ធប្រ៊េនៗហាក់ដូចជាគ្មានទំនុកចិត្តសោះដោយសារតែមានលុយតិច។

ភ្លាមនោះឪពុកបានតបវិញថា កូនឯងឃើញទេពេលកូនទៅទិញនំPizza និងកាហ្វេគ្មានអ្នកណាមកមើលងាយកូនឯងទេ ទំាងនេះសុទ្ធតែជាការគិតរបស់ខ្លួនយើងទំាងអស់ មនុស្សខ្លះប្រឹងសំញ៉ែងតែសំបកខាងក្រៅប៉ុន្តែការពិតអត់មានអ្វីទំាងអស់។មួយទៀតបើគេសំលឹងមករកកូនតាមក្នុងន័យបែបណាក៏ដោយ កុំតែកូនយកមកគិតវាមិនធ្វើអោយកូនឈឺចាប់នោះទេ ធ្វើជាមនុស្សត្រូវតែសប្បាយចិត្តនូវអ្វីដែលខ្លួនមាន និង មិនប៉ះពាល់អ្នកដ៏ទែទើបជិវីតរបស់យើងមានសេចក្តីសុខ​ សុភមង្គល។

អត្តន័យអប់រំ៖ តម្លៃរបស់មនុស្សគ្រប់គ្នា មិនឋិតនៅសំភារះនិយមនោះទេ។ប៉ុន្តែយើងត្រូវមានក្តីស្រម៉ៃត្រូវធ្វើអោយក្តីស្រម៉ៃក្លាយជាការពិតទើបជីវិតមានតម្លៃ។

Leave a Reply

Your email address will not be published. Required fields are marked *