មូលហេតុដែលសត្វពពែទាំងនេះឡើងទៅទីចោតខ្លាំង និងទីខ្ពស់មិនចេះធ្លាក់សោះបែបនេះ!

បរទេស៖ កម្លាំងទំនាញដីមានឥទ្ធិពលក្នុងទាញវត្ថុដែលនៅទីខ្ពស់អោយចុះមកក្រោមមកដល់ដីវិញ ដូចនេះហើយនៅពេលឡើងទីខ្ពស់ដូចជាភ្នំឬជំរាលគេតែងតែមានខ្សែឬឧបករណ៍ជំនួយផ្សេងទៀតដើម្បីកុំអោយធ្លាក់ចុះមកក្រោម ប៉ុន្តែបើអ្នកមើលទៅសត្វពពែទាំងនេះពួកវាហាក់គ្មានភាពញញើតទីខ្ពស់នោះទេ ហើយពួកវាឈរធ្វើព្រងើយហាក់ដូចជាកម្លាំងទំនាញដីគ្មានអ្វីជាបញ្ហាសម្រាប់ពួកវាឡើយ ។

តាមពិតទៅគេហៅវាថាជាពពែភ្នំ វាមានលក្ខណៈពិសេសមួយដែលឲ្យវាសម្របខ្លួនទៅនឹងបរិយាកាសលើភ្នំ និងកន្លែងដែលខ្ពស់ និងចោតបានយ៉ាងងាយស្រួយ។ ហើយនៅក្នុងរូបភាពពពែភ្នំនេះដែលគឺ បានមកពីសហរដ្ឋអាមេរិច ពពែទាំងអស់នេះប្រឹងឡើងទៅលើភ្នំ ទីចោត វាមិនមែនជារឿងមួយដែលឆ្កួតទេ គឺពពែទាំងអស់នោះឡើងទៅដើម្បីការពារខ្លួនរបស់គេ ពីមជ្ឈដ្ឋានដែលគ្រោះថ្នាក់នៅខាងក្រោម។

គួរបញ្ជាក់ផងដែរថា មូលហេតុដែលសត្វពពែទាំងនេះឡើងទៅទីចោតខ្លាំង និងទីខ្ពស់មិនចេះធ្លាក់សោះបែបនេះ ដោយសារពពែនេះ ជាពពែភ្នំ ហើយសត្វនេះមានលក្ខណៈពិសេសក្នុងការសម្របខ្លួនត្រង់ទីចោត ដែលអាចទប់លំនឹងខ្លួនមិនអោយធ្លាក់បាន។

Leave a Reply

Your email address will not be published. Required fields are marked *