ការពិតទេ? មនុស្សប្រុសដុះក្បាលពោះ មនុស្សស្រីចូលចិត្តច្រើនជាង ប្រុសសាច់ដុំ៦កង់!
បរទេស៖ ក្រុមហ៊ុន Planet Fitness ដែលជាក្រុមហ៊ុនសុខភាបនិងសម្រស់របស់អាមេរិកបានប្រាប់អោយដឹងថា ក្រោយពី លទ្ធផលពិសោធន៍បានបញ្ហាញអោយឃើញថា មនុស្សប្រុសដុះក្បាលពោះមាន ទំនោរចិត្តទូលាយ និងទទួលបានមនោសញ្ចេតនាពីមនុស្សស្រីច្រើនជាង មនុស្សប្រុសដែលមានសាច់ដុំ៦កង់ ។
ប្រភពដដែលបានអោយដឹងថា មនុស្សស្រីគិតថា ប្រុសដុះក្បាលពោះ ចំណាយពេលមើលថែទាំគ្រួសារច្រើន ទើបគ្នានពេលទៅហាត់ប្រាណ និងមានអារម្មណ៍ថាស្រួលចិត្តពេលនៅក្បែរបុរសដុះក្បាលពោះ ។ ការពិសោធន៍មួយផ្សេងទៀត មនុស្សប្រុស៧៩% ដែលមានរាងទ្រលុកទ្រលន់ មានចិត្តគំនិតស្មោះត្រង់ជាង អោយតម្លៃស្នេហាដែលខ្លួនមាន គឺផ្ទុយពីមនុស្សប្រុសដែលមានសាច់ដុំ៦កង់ ដែលគិតថាខ្លួនឯងទាក់ទាញ ទើបមានទំនោរមានចិត្តសាវ៉ា ។
ទោះជាយ៉ាងណាក៏ដោយមនុស្សស្រីឬមនុស្សប្រុស មានសម្ពាធពីបញ្ហារូបរាងនៅសម័យនេះ ក្រឡេកទៅណាក៏ឃើញតែមនុស្សរាងស្អាតៗភាគច្រើន ។ សម្រាប់មនុស្សប្រុស រាងសាច់ដុំ៦កង់ មាំមួន គឺបង្ហាញពីភាពរឹងមាំ និងស្អាតបាតបែបមនុស្សប្រុស ដែលនារីៗភាគច្រើនចង់បានមកជាគូអនាគត់ ៕
ប្រភព៖ SabayNews