រំភើបជំនួស រឿងខ្លះហ្វេសប៊ុកអាចជួយបានមែន! កូនស្រីស្រស់ស្អាតស្វែងរកឪពុកឃើញ បន្ទាប់ពីបែកគ្នាអស់រយៈពេល១៥ឆ្នាំ ដោយសារតែ…
ប្រទេសថៃ៖ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថាបណ្តាញសង្គមគឺទូលំទូលាយណាស់រឿងអ្វីក៏យើងអាចដឹងបានដែរតាមរយៈវាដូចជាក្មេងស្រីជំទង់អាយុ ១៦ ឆ្នាំ ម្នាក់នេះអញ្ចឹងនាងបានប្រើហ្វេសប៊ុក ដើម្បីកំណត់ទីកន្លែងរស់របស់ឪពុករបស់នាង ដែលបានឃ្លាតឆ្ងាយពីនាងអស់រយៈពេល ១៥ ឆ្នាំមកហើយតាំងពីនាងមានអាយុ១ឆ្នាំមកម្លេះ ។
The Nation បានឲ្យដឹងថាក្មេងស្រីរូបនោះមានឈ្មោះថា Benjarong Krasaesin នាងមិនបានជួបមុខឪពុកម្តាយនាងទាល់តែសោះតាំងពីនាងមានអាយុ១៥ឆ្នាំនាងត្រូវបានយាយរបស់នាងឈ្មោះ Pensri Wisetwoharn អាយុ ៦១ ឆ្នាំ យកមកចិញ្ចឹងតាំងពីតូច។តាមប្រភពដដែលបានបន្តថាកាលពីនាងនៅតូចនាងមិនដែលនឹកគិតដល់ឪពុកម្តាយរបស់នាងទេព្រោះនាងទទួលបាននូវកាមើលថែពីយាយរបស់នាងបានយ៉ាងល្អនឹងបានហៅគាត់ថា «ម៉ាក់»ទៀតផង ។
កន្លងមកមិនយូរប៉ុន្នាននាងក៏បានលឺមិត្តភក្តរបស់នាងមានម្តាយហៅ មានឪពុកហៅទើបនាងនឹកអន់ចិត្តនឹងនឹកចង់មានម្តាយឪពុកហៅនឹងគេដែរ នាងក៏បានសម្រេចចិត្តសួរលោកយាយរបស់នាងអំពីឪពុករបស់នាង ។ក្រោយពេលយាយរបស់នាងប្រាប់ពីឈ្មោះរបស់អ្នកទាំងពីនាងបានសម្រេចចិត្តចាប់ផ្តើមស្រាវជ្រាវរកឪពុករបស់នាង នៅលើ Facebook តាមរយៈប្រើឈ្មោះរបស់គាត់ Thawee Krasin
ក្រោយពេលរកមើលក៏ឃើញមានឈ្មោះនឹងពិតមែន នាងក៏បានផ្ញើសារស្វាគមន៍មួយ និងបង្ហាញរូបថត១សន្លឹក ដែលនាងបានថតជាមួយគាត់កាលនៅតូច (អាយុ១ខួប) ដល់គាត់ ។ ហើយនៅពេលនោះ គាត់បាន តបថា៖ «តើ Por ជាកូនស្រីរបស់ប៉ាមែន?» ។
ក្រោយពេលបាននិយាយគ្នាក៏បានដឹងថានាងជាកូនរបស់ម្ចាស់អាខោននោះពិតមែននាងមានកាភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងសប្បាយចិត្តរកអ្វីថ្លែងមិនបានហើយលោកយាយសប្បាយចិត្ត ដែលចៅស្រីរបស់គាត់អាចរកឪពុកឃើញនាពេលនេះ ។ហើយឪពុករបស់នាងបានប្រាប់ថាកំពុងធ្វើការនៅក្នុងទីក្រុងបាងកក ហើយគាត់ថា២ខែក្រោយគាត់នឹងមកជួបកូនស្រីជាក់ជាមិនខាន។