មហាសំណាង! បង់សំណាញ់យកត្រី បែរជាបានកំណប់មានតម្លៃមហាសាល

បុរសនេសាទកំសត់មា្នក់ឈ្មោះ Khalid បង់សំណាញ់ដើម្បីរកត្រីទៅចិញ្ចឹមជីវិត។ ថ្ងៃមួយពេលកំពុងពិនិត្យមើលក្នុងសំណាញ់ គាត់បានធុំក្លិនស្អុយយ៉ាងខ្លាំងតាមរយៈខ្យល់មកពីចម្ងាយ។ ដោយការចង់ដឹងចង់ឃើញឱ្យប្រាកដ គាត់បានសំរេចចិត្តងាកមើលទូករបស់គាត់ម្តងទៀត ប៉ុន្តែគាត់មិនបានឃើញអ្វីទេ។

តែគាត់បានឃើញវត្ថុចម្លែកម៉្យាងមើលទៅដូចជាដុំថ្មហើយបានជាប់នៅក្នុងសំណាញ់របស់គាត់។ គាត់មិនបានដឹងថាវាជាកំណប់ទ្រព្យដែលជាអំណោយពីមហាសមុទ្រនោះទេ ទោះជាយ៉ាងណាគាត់ក៏បានសម្រេចចិត្តយកវាទៅផ្ទះ។

គាត់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា គាត់កំពុងរៀបចំធ្វើដំណើរត្រលប់ទៅផ្ទះវិញ បន្ទាប់មកគាត់បានសារសំណាញ់ នៅពេលនោះក្លិនស្អុយក៏សាយភាយមក។ គាត់បានឱនមើលយ៉ាងជិតហើយឃើញវាជាប់ក្នុងសំណាញ់។ វាមានទំងន់ជាង ៦០ គីឡូក្រាម ខណៈដែលទូករបស់គាត់មានប្រវែងតែ ៦ ម៉ែត្រ។ គាត់បានព្យាយាមយ៉ាងអំណត់ដើម្បីយកដុំថ្មចម្លែកនោះដាក់នៅលើទូកហើយដឹកយកវាទៅផ្ទះ។ ពេលទៅដល់ផ្ទះគេបានប្រាប់គាត់ថាវាជាថ្មកម្អួតត្រីបាឡែន ហើយត្រូវបានគេហៅថា Ambergris ។ ក្រុមអ្នកជំនាញបាននិយាយថាវាជាកំណប់ទ្រព្យដែលមានតម្លៃជាង ២,៥ លានដុល្លារអាមេរិក។

រយៈពេលដ៏ខ្លីសោះ អ្នកនេសាទរូបនេះនេះបានផ្លាស់ប្តូរជីវិតរបស់គាត់ ហើយគាត់បានអរគុណដល់ក្លិនស្អុយនោះ។ អ្នកនេសាទម្នាក់នេះក៏បានបន្ថែមទៀតថាគាត់នឹងឈប់ពីការងារជាអ្នកនេសាទ​ ដើម្បីទទួលយកជីវិតថ្មីដែលប្រសើរជាងមុន។ គាត់បានបដិសេធមិនព្រមលក់ដុំថ្មកម្អួតត្រីបាឡែននោះទៅឱ្យក្រុមអ្នកផលិតទឹកអប់ក្នុងស្រុកក្នុងតម្លៃ ២៦.០០០ ដុល្លារក្នុងមួយគីឡូក្រាមទេ ដោយគាត់គិតថាវាវត្ថុដែលមានតម្លៃថ្លៃជាងនេះទៅទៀត៕

ប្រភពពី៖ Congdongvietnam

Leave a Reply

Your email address will not be published. Required fields are marked *