ចម្លែកមែន! ប្រជាជនថៃនាំគ្នារើសដុំថ្មចម្លែកដែលធ្លាក់ពីលើមេឃ

អ្នកភូមិនាំគ្នារើសថ្មចម្លែក ដោយជឿថាជាបំណែកនៃអាចម៍ផ្កាយ បន្ទាប់ពីបានឃើញពន្លឺចម្លែកធ្លាក់ពីលើមេឃ រំពឹងថានៅថ្ងៃក្រោយនឹងអាចមានតម្លៃដែលមិនអាចរាប់បាន។ ចំណែកឯមន្រ្តីបានរើសថ្មគំរូទៅទីស្នាក់ការដើម្បីត្រួតពិនិត្យ បានចេញការព្រមានមិនឱ្យប៉ះពាល់ ប្រសិនបើវាជាបំណែកអាចម៍ផ្កាយពិតប្រាកដមែនអាចមានគ្រោះថ្នាក់។

នៅភូមិ Mae Satob ឃុំ Na Hong ស្រុក Mae Suek ខេត្ត Chiang Mai មានភូមិមួយចំនួនធំបានសម្រុករើសថ្មចម្លែកដូចជាអាចម៍ផ្កាយជាច្រើន បន្ទាប់ពីដើមខែ សីហា កន្លងទៅ អ្នកភូមិនៅតំបន់នោះជួបប្រទះពន្លឺចម្លែក ដែលធ្លាក់ពីលើមេឃក្នុងតំបន់ព្រៃសហគមន៍។ តំបន់នោះបានជាប់នឹងភូមិ Mae Satob និងភូមិ Na Hong ឃុំ Mae Suek បាននាំរួមគ្នាស្វែងរករហូតដល់បានជួបដុំថ្មចម្លែក ដែលត្រូវបានគេជឿជាក់ថាជាបំណែកនៃអាចម៍ផ្កាយ។

លោក អ៊ិន​ ណាក់ណែន មេឃុំ Mae Suek បានបង្ហើបអោយដឹងថា អ្នកភូមិបានទៅប្រមូលយកកំទេចកំទីស្រដៀងទៅនឹងអាចម៍ផ្កាយដោយដាក់វាចូលក្នុងដបរក្សាទុកដោយគិតថាវាអាចជាវត្ថុមានតម្លៃ។ បន្ទាប់ពីបានដឹងព័ត៌មានលោកបានរាយការណ៍ទៅលោក Boonluethamtharanurak ចៅហ្វាយស្រុក Mae Chaem ព្រមទាំងមន្រ្តីផ្នែកគ្រប់គ្រងចុះទៅស៊ើបអង្កេតតំបន់នោះខណៈពេលបានប្រមូលបំណែកថ្មដែលបានរៀបរាប់ខាងលើបញ្ជូនទៅមន្ទីរពាក់ព័ន្ធដើម្បីត្រួតពិនិត្រ។

អាជ្ញាធរបានពិនិត្យមើលថ្មចម្លែកហើយបានរកឃើញថាវាស្រាលជាងថ្មឬដែក ស្រដៀងនឹងវត្ថុដែលត្រូវបានកំដៅរហូតដល់រលាយនិងត្រជាក់។ ក្រោយមកអាជ្ញាធរបានស្រាវជ្រាវរកពត៌មានទាក់ទងនឹងអាចម៍ផ្កាយហើយបានរកឃើញថាវាស្រដៀងនឹងវត្ថុចម្លែកដែលអ្នកភូមិបានរើស។ លើសពីនេះទៀតមន្ត្រីបានជូនដំណឹងដល់ប្រជាជនដែលបានចេញទៅស្វែងរកវត្ថុខាងលើ ឱ្យបញ្ឈប់ការប៉ះពាល់វត្ថុចម្លែកដែលបានរកឃើញ ប្រសិនបើវាជាអាចម៍ផ្កាយពិតមែនអាចនឹងមានជាតិរ៉ែនៅខាងក្នុង៕

Leave a Reply

Your email address will not be published. Required fields are marked *