តិចបងប្អូនច្រលំថា នំបាញ់ចានឿក ទៅ! តាមពិតឈ្មោះពិតនៃនំនេះគឺ នំអង្គុញអណ្តែត ទេ!

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបង្ហាញថា នំដែលយើងតែងតែហៅថា នំបាញ់ចានឿក ក៏មានឈ្មោះបែបផែនខ្មែរដែរគឺឈ្មោះ នំអង្គុញអណ្តែត។

នេះបើយោងតាមការបង្ហោះរបស់លោកអភិបាលស្រុកបន្ទាយស្រីបានសរសេររៀបរាប់ថា៖ “សូមណែនាំអោយស្គាល់ “នំអង្គុញអណ្តែត” គាំទ្រទេប្រសិនបើយើងនាំគ្នាហៅនំនេះថា“នំអង្គុញអណ្តែត” ជាជាង “នំបាញ់ចានឿក” ដែលមិនមែនជាភាសាខ្មែរ?

ពាក្យ​បាញ់ «Bánh» ជា​ភាសា​យួន​ដែល​មាន​ន័យ​ថា​នំ។ តែ​ខ្មែរ​បាន​យក​ពាក្យ​បាញ់​នេះ​ទៅ​ភ្ជាប់​ជាមួយ​ឈ្មោះ​បង្អែម​និង​ម្ហូប​ជា​ច្រើន អាច​ថា​ជាក​ម្ចី​ពាក្យឬ​យក​ពាក្យ​យួន​ទាំង​ស្រុង​តែម្ត​ង​ដូច​ជា

– បាញ់​ឆែវ
– បាញ់​កាញ់
– បាញ់​ហយ

– បាញ់​ឌុក
– បាញ់​ចានឿ​ក

– បាញ់​ស៊ុ​ង
– បបរ​ចាដូ​វ=បបរ​សណ្តែក

Leave a Reply

Your email address will not be published. Required fields are marked *