កំសត់ណាស់! ម្ដាយ​ទើបនឹង​ស្លាប់ ហើយ​ត្រូវ​លា​​ឪពុក​​ទៅ​​កូរ៉េ​ទៀត​ កូន​ធ្វើនេះ​​ដើម្បី​គ្រួសារ​យើង​ ដើម្បី​បំពេញក្តី​ស្រមៃ​ម៉ាក់

ការជួបជុំ ការខ្ចាត់ព្រាត់ មានសេចក្ដីសុខ មានសេចក្ដីទុក្ខ នេះហើយជីវិត ជារឿងដែលគ្រប់គ្នាមិនអាចជៀសផុត ហើយការខ្ចាត់ខ្លះ មានពេលកំណត់ និងខ្ចាត់ខ្លះទៀតគឺត្រូវខ្ចាត់ជារៀងរហូតតែម្ដង ជាហេតុធ្វើឲ្យមនុស្សម្នាក់ៗ ពិបាកក្នុងការទទួលយក ពិបាកក្នុងការធ្វើចិត្ត។

ជាក់ស្ដែងដូចប្អូនស្រីម្នាក់ ដែលបានបង្ហាញអារម្មណ៍មួយដែល មិនមានមនុស្សច្រើនទេ ធ្លាប់ទទួលបានបែបហ្នឹង គឺខណៈដែលម្ដាយទើបនឹងស្លាប់ ហើយត្រូវលាឪពុកទៅបម្រើការនៅប្រទេសគេទៀត ។ ខាងក្រោមនេះជាខ្លឹមសារ នៃទុក្ខលំបាករបស់គាត់ ៖

លាប៉ាទៅកូរ៉េ​ នរណាយល់អារម្មណ៍មួយនេះ? ម៉ាក់ទើបស្លាប់​ ត្រូវបង្ខំចិត្តបែកពីគ្រួសារ អត់ពីម៉ាក់ទៅកូនមានតែប៉ាដែលជាម្លប់នៃកូនៗ​ កូនឈានជើងចេញពីផ្ទះម្តងនេះវាជាលើកទី2​ ប៉ាត្រូវថែសុខភាពកុំគិតច្រើនណាប៉ា​ មើលថែប្អូនៗជំនួសកូនផង​ មិនយូរទេកូនហ្នឹងត្រឡប់ទៅជួបជុំគ្រួសារយើងវិញ កូនដឹងថាវាលំបាកខ្លាំងចំពោះប៉ា…..តែកូនធ្វើដើម្បីគ្រួសារយើង​ ដើម្បីក្តីស្រមៃម៉ាក់ លើកទីមួយដែលមកដល់ប្រទេសកូរ៉េ​ ទី27​/04 លើកទីពីរ​ 27/10​ វាពិតជារឿងដែលចៃដន្យពេកហើយ​ ត្រឹមរយៈពេល6ខែគត់​

ខ្ញុំត្រូវបាត់បង់មនុស្សជាទីស្រលាញ់នេះបង្ហាញឲ្យឃើញថា មានរូប មានទុក្ខមែន តែយ៉ាងណាដើម្បីសោយសុខ​នូវពេល​ខាង​មុខ គឺមានតែជំនះនូវរាល់ទុក្ខទាំងឡាយដែលបានកើតឡើងចំពោះមុខបែបនេះ។ ជូនពរឲ្យជោគជ័យ និងសម្រេចដូចបំណងរបស់ខ្លួន៕

Leave a Reply

Your email address will not be published. Required fields are marked *