រំជួលចិត្តណាស់! ពេលដែលលឺកូនប្រុសបង្កើតអាយុ ៤ឆ្នាំ ដាច់ចិត្តស្នើសុំម្តាយឲ្យយកខ្លួនទៅកប់

ចិន ៖មហាជនជាច្រើននាក់បានសម្តែងនូវការអាណិតអាសូរចំពោះក្មេងប្រុសម្នាក់ដែលមានឈ្មោះថា Du Sihan មានវ័យ ៤ឆ្នាំ បានកើតជម្ងឺមហារីកគ្រាប់ឈាមកម្រិតធ្ងន់។ ជំងឺដ៏កាចសាហាវមួយនេះបានធ្វើឲ្យគេមានអាការឈឺចុកចាប់ក្នុងរាងកាយខ្លាំង រហូតដល់ពេលខ្លះរូបគេមិនអាចទ្រាំបាន។ ព្រោះតែការឈឺចាប់មានកម្រិតខ្លាំងខ្លាពេក Du Sihan ក៏បានពន្លយពាក្យចេញពីក្នុងចិត្តថា៖

សូមម៉ាក់យកខ្ញុំទៅកប់ទៅ ខ្ញុំមិនអាចទ្រាំទ្រជាមួយនឹងការឈឺចាប់មួយនេះបានទៀតទេ។នៅពេលដែលម៉ាក់ឮកូននិយាយបែបនេះ គាត់ក៏ព្យាយាមនិយាយបង្វែរថា៖ តើកូនចង់ឲ្យម៉ាក់កប់នៅឯណា? តើកូនចង់លេងបិទពួនជាមួយម៉ាក់មែនទេ?

ភ្លាមៗនោះ Du Sihan បានឆ្លើយតបមកវិញថា៖កូនអត់ចង់លេងទេ កូនចង់ឲ្យម៉ាក់យកកូនទៅកប់នៅក្រោមដី។ កូននិយាយមែន កូនមិនអាចទ្រាំទ្រជាមួយនឹងការឈឺចាប់មួយនេះបានទេ។ កូនសុខចិត្តស្លាប់ប្រសើរជាងរស់នៅក្នុងការឈឺចាប់បែបនេះ។

នៅពេលនោះ Du Sihan ក៏បានបន្ថែមនៅពាក្យប៉ុន្មានម៉ាត់ទៅម្តាយរបស់គេថា៖ប្រសិនបើខ្ញុំស្លាប់ទៅ ម៉ាក់ប្រហែលជាមានពេលច្រើនដើម្បីមើលថែខ្លួនឯង។
មិនយូរប៉ុន្មាន នៅពេលដែលរឿងរាវដ៏គួរឲ្យតក់ស្លុតរបស់ Du Sihan បានល្បីសោះសាយនៅតាមបណ្តាញសង្គមហើយ មនុស្សម្នាទាំងអស់នោះពិតជាខ្លោចចិត្ត ហើយអាណិតរូបគេយ៉ាងខ្លាំង រហូតដល់អ្នកខ្លះសុខចិត្តបរិច្ចាគថវិកាផ្ទាល់ខ្លួន ដែលមានចំនួនសរុប ១៣៤ ៥៥០ ដុល្លារអាមេរិក ដើម្បីឲ្យម្តាយរបស់ Du Sihan យកទៅសម្រាប់ផ្គត់ផ្គង់ថ្លៃវះកាត់ និងព្យាបាលរូបគេបន្ត។

ក្រោយពីទទួលបានការវះកាត់ហើយ Du Sihan នៅមានបាក់តេរីជាច្រើនទៀតនៅក្នុងខ្លួន ដូចជាឆ្លងជំងឺគ្រុនក្តៅខ្លាំង និងមានបាក់តេរីដែលធ្វើឲ្យប៉ះពាល់ដល់ទឹកប្រម៉ាត់ផងដែរ ហេតុដូចនេះហើយ ទើបធ្វើឲ្យក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះអាយុជីវិតរបស់គេបានឡើយ។

បន្ទាប់ពី Du Sihan បានបាត់បង់ជីវិតទៅ ម៉ាក់របស់គេ បាននិយាយទាំងទឹកភ្នែកជោគថ្ពាល់ថា៖ វាពិតជាមួយរឿងដែលល្អបំផុត ដែលនៅពេលនេះកូនប្រុសរបស់ខ្ញុំបានគេចផុតពីការឈឺចាប់ដ៏គម្រក់មួយនេះ។ នៅពេលនេះក្តីស្រមៃរបស់គេបានក្លាយជាការពិតហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *