ស្រៀវជំនួស! អ្នកលេងសៀកល្បីឈ្មោះសញ្ជាតិអាមេរិក បានប្រថុយជីវិតបណ្តែតខ្លួនតាមប៉េងប៉ោង…(មានវីដេអូ)

បរទេស៖ អ្នកលេងសៀកជនជាតិអាមេរិចដ៏ល្បីលោក David Blaine បានបង្ហាញការប្រថុយជីវិត ក្នុងការផ្សាយផ្ទាល់លើគេហទំព័រយូធូបរបស់លោក តាមរយៈការហោះឡើងដោយតោងប៉េងប៉ោងយក្សចំនួន៥២ និងមានកម្ពស់ជិត ២៥,០០០ហ្វីត (ស្មើនឹង ៧៦២០ម៉ែត្រ) ពីផ្ទៃដី មុនពេលប្រលែងដៃទំលាក់ខ្លួនចុះមកដីវិញ។

លោក David Blaine អាយុ ៤៧ឆ្នាំ ដែលបានល្បីឈ្មោះដោយសារការប្រថុយជីវិត ជាមួយគ្រោះថ្នាក់រាប់មិនអស់ លើកនេះលោកបានបង្កើតភាពភ្ញាក់ផ្អើល ឱ្យអ្នកគាំទ្របានរំភើបនិងរន្ធត់សារជាថ្មី ដោយលោកបានតោងប៉េងប៉ោងយក្សបញ្ចូលហ្គាស Helium ចំនួន៥២ អណ្តែតខ្លួនទៅលើអាកាសនៅតំបន់វាលខ្សាច់ Arizona។

គ្រោងការតំបូងគឺហោះត្រឹមកម្ពស់ ១៨,០០០ហ្វីត (ស្មើនឹង ៥៤៨៦ម៉ែត្រ) តែប៉ុណ្ណោះ ប៉ុន្តែនៅទីបំផុតគាត់បែរជាអាចឡើងទៅដល់កម្ពស់ ២៤.៩០០ហ្វីត (៧៥៨៩ម៉ែត្រ) ដែលនេះគឺជាកម្ពស់នៃយន្តហោះបានហោះហើរ ហើយលោកក៏បានទម្លាក់ខ្លួនចុះ ជាមួយនឹងការលាតត្រដាងឆ័ត្រយោងនិងចុះចតដោយសុវត្ថិភាព។

បេសកកម្មនេះត្រូវបានប្រព្រឹត្តឡើងចំពេល មានការលើកទឹកចិត្តពីសំណាក់អ្នកគាំទ្រមកទស្សនាផ្ទាល់ និងតាមរយៈការផ្សាយផ្ទាល់ (Live) នៅលើ YouTube ក្នុងនោះផងដែរក៏មានកូនស្រីរបស់គាត់ក៏បានមកចូលរួម លើកទឹកចិត្តគាត់ដែរ។

Leave a Reply

Your email address will not be published. Required fields are marked *