សូមបងប្អូនបើកបរដោយប្រុងប្រយ័ត្នខ្ពស់ ដោយរក្សាគម្លាតសុវត្ថិភាពពេលបើកបរ កុំដូចករណីនេះ!

ថៃ៖ តុដែកហោះចេញពីខាងក្រោយរថយន្តប្រភេទភីកអាប់ដឹកទំនិញ ធ្លាក់ចូលរថយន្តខាងមុខរបស់រថយន្តដែលបើកបរនៅខាងក្រោយ ហើយរថយន្តភីកអាប់បន្តបើកបរទៅមុខទៀត ដោយមិនព្រមឈប់ ដើម្បីដោះស្រាយឬរកមើលអ្នករងរបួសឡើយ។

លោក Jirasak អាយុ ៣៩ឆ្នាំ ដែលជាអ្នករងគ្រោះបានមានប្រសាសន៍ថានៅពេលដែលលោកបើកឡានម៉ាក Honda City ត្រឡប់ទៅផ្ទះវិញនៅខេត្តនគររាជសីមា ពេលនោះមានរថយន្តដឹកទំនិញម៉ាក Toyota Vigo ពណ៌ទឹកប្រាក់ ដែលអ្នកបើកបរបានវ៉ាជែងយ៉ាងលឿន។ បន្តិចក្រោយមក តុនៅខាងក្រោយរថយន្ដដឹកទំនិញនោះបានប៉ើងចុះមកបុកចំផ្លូវហើយបុកចូលភ្លើងឡាននិងកាងខាងមុខរបស់លោក បណ្តាលឱ្យរថយន្តរងការខូចខាតយ៉ាងដំណំ។

លោក Jirasak បានបន្ដទៀតថា ពេលនោះលោកបានឃើញតុហោះលោកមានការភ្ញាក់ផ្អើលតែព្យាយាមគ្រប់គ្រងចិត្ត និងបើកគេចបន្តិចកុំអីត្រូវខ្លាំងជាងនេះទៀត។ គាត់ចង់ឲ្យម្ចាស់រថយន្ដភីកអាប់ទទួលខុសត្រូវនិងទទួលស្គាល់នូវកំហុសរបស់ខ្លួន ដោយសាតែគ្រោះថ្នាក់បែបនេះ អាចបណ្តាលមកពីគ្រោះថ្នាក់ដល់ជីវិត នេះសំណាងហើយដែលប៉ើងមកបុកមិនចំកញ្ចក់មុខ មិនដូច្នោះអាចបណ្តាលឱ្យខ្ញុំមានគ្រោះថ្នាក់ហើយ។

បន្ទាប់គ្រោះថ្នាក់នេះកើតឡើងគាត់បាននាំភស្តុតាងពីកាមេរ៉ាថតនៅខាងមុខឡាន ដើម្បីជូនដំណឹងដល់ប៉ូលីសនៅស្ថានីយ៍ប៉ូលីស Petrola ខេត្តខនកែន ដែលជាតំបន់លោកជួបគ្រោះថ្នាក់៕

សូមទស្សនាវីដេអូដូចខាងក្រោម

Leave a Reply

Your email address will not be published. Required fields are marked *