ពិតជាព្រៃផ្សៃមែន! មិនយកសាច់ទៅលក់ទេ តែបែរជាកាត់ជើងក្របីអស់២រហូតងាប់ ម្ចាស់ឃើញហើយយំស្រណោះខ្លោចផ្សារ
ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថាឥឡូវប្រព័ន្ធអ៊ីនធើរណេតមានការីករាលដាលខ្លាំងមែនទែន ដូច្នេះហើយទើបធ្វើឲ្យរឿងរ៉ាវជាច្រើនបានបង្ហោះក្នុងបណ្តាញសង្គមនេះដូចហ្វេសប៊ុកមួយឈ្មោះ Filipino Netizens បានចែករំលែកគំនិតរបស់ពួកគេលើបញ្ហានេះថា៖
«ពួកមនុស្សទាំងនោះ គឺជាមនុស្សអគតិ ដែលមិនគួរណា ធ្វើបាបសត្វក្នុងលក្ខណៈដ៏ឃោរឃៅបែបនេះទេ ។ លោកតាម្នាក់គាត់ជាកសិករក្រីក្រម្នាក់នៅក្នុងភូមិ ។ ហើយគាត់មានតែក្របីនេះ ដើម្បីជួយការងារស្រែកចម្ការរបស់គាត់ ក្នុង១ឆ្នាំៗ ។ ប៉ុន្តែ វាបាត់បង់គួរឲ្យសោកស្តាយ ។ ពួកមនុស្សទាំងនោះពិតជាគ្មានបេះដូង ឬ ថ្លើមប្រមាត់ឡើយ!» ។
ពិតជាសាហាវមែនកាត់ជើងសត្វក្របីដាច់ជើងទាំងពីធ្វើឲ្យម្ចាស់ក្របីស្រក់ទឹកភ្នែកឥតល្ហែព្រោះថាអាណិតសត្វរបស់គាត់។សត្វក្របីនេះត្រូវបានជនមិនស្គាល់មុខកាត់ជើងខាងស្តាំដាច់ទាំងសងខាង ដែលបណ្តាលឲ្យហូរឈាមរហូតងាប់តែម្តង នៅឯវាលស្រែ ។កសិករនោះមិនដាច់ចិត្តយកសត្វរបស់គាត់នោះយកទៅលក់ក្នុងទីផ្សាទាល់សោះ ។