ប្រជាពលរដ្ឋនៅក្បែរ អាងចិញ្ចឹមក្រពើខេត្តកណ្ដាល កំពុងព្រួយបារម្ភខ្លាំង ខណៈទឹកជន់លិច!

កណ្ដាល៖ ប៉ុន្មានថ្ងៃជាប់ៗគ្នា គេសង្កេតឃើញមានភ្លៀងធ្លាក់កាន់តែខ្លាំងឡើងៗ គួរឲ្យកត់សម្គាល់ ដោយសារមានទឹកភ្លៀងច្រើនពេក ធ្វើឲ្យនៅតាមបណ្ដាខេត្តជាច្រើន មានទឹកជំនន់លិច ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃផងដែរ។ មិនតែប៉ុណ្ណោះ នៅតាមផ្ទះសម្បែង និងបានជម្លៀសប្រជាជនជាច្រើនគ្រួសារទៅកាន់ទីមានសុវត្ថភាព ចំណែកឯតាមផ្លូវមានទឹកហូរកាត់អាចបង្ករឲ្យមានផលពិបាកដល់ការធ្វើដំណើរទៀតផង។

ក្រោយទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់ ធ្វើឲ្យកន្លែងចិញ្ចឹមសត្វក្រពើមួយកន្លែង ស្ថិតនៅភូមិព្រែកសំរោង៣​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ បានជន់លិចកន្លែងចិញ្ចឹមសត្វក្រពើ ដែលវាជារឿងមួយគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំងពីសុខសុវត្ថិភាព ដល់ម្ចាស់អាងចិញ្ចឹមក្រពើ និងអ្នកជិតខាងដែលរស់នៅក្បែរតំបន់នោះផ្ទាល់តែម្ដង។

គួរបញ្ចាក់ផងដែរថា សត្វក្រពើទាំងនោះមានច្រើនក្បាល សុទ្ធសឹងតែធំៗ ដែលហេតុធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភទៅលើរឿងមួយនេះ បើសិនជាទឹកកាន់តែជន់លិចវាអាចនឹងមានផលប៉ះពាល់ខ្លាំងតែម្ដង។ ក្រោយអ្នកលេងបណ្ដាញសង្គមបានឃើញរូបភាព អាងចិញ្ចឹមក្រពើត្រូវបានជន់លិចយ៉ាងដូច្នេះរួច ពួកគេបានសុំឲ្យម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើក្នុងខេត្តកណ្ដាលនោះ រកមធ្យោបាយទប់ស្កាត់ទុកជាមុន បើសិនពេលទឹកលិចខ្លាំងឡើងៗ៕

ប្រភពរូបភាព៖ គ្រូ-Teacher Of Cambodia

សូមទស្សនារូបភាពខាងក្រោម៖

ប្រភព៖khmerload

Leave a Reply

Your email address will not be published. Required fields are marked *