គាំទ្រអំពើល្អ! លោកឧកញ៉ា ឡេង ណាវ៉ាត្រាបរិច្ចាគថវិកា ៦០ម៉ឺនដុល្លារ រួមរដ្ឋាភិបាលជួយប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់

រាជធានីភ្នំពេញ ៖ លើផេកផ្លូវការរបស់លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានបង្ហោះនូវទង្វើសប្បុរសធម៌ របស់បុគ្គលចិត្តធម៌ល្បីខាងជួយសង្គ្រោះអ្នកជួបទុក្ខលំបាកលោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានចូលរួមបរិច្ចាគថវិកាយ៉ាងសន្ធឹកសន្ធាប់ ដើម្បីចូលរួមជាមួយរដ្ឋាភិបាល ដើម្បីសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងជួបនូវជំនន់ទឹកភ្លៀងនៅតាមបណ្ដាខេត្តនានា។

យ៉ាងណាក្ដីលោក ហេង ឡុង បានភ្ជាប់ដោយសំណេរថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តចែករំលែកដ៏ល្អផូរផង់របស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដោយរៀបរាប់ថា «ពិតជារំភើបយ៉ាងខ្លាំង និងមិននឹកស្មានដល់ថាអតីតពលករមកពីប្រទេសកូរ៉េម្នាក់ប្អូនឧកញ៉ា ឡេង ណាវ៉ាត់ត្រា និងប្អូនស្រីជំទាវ មានលទ្ធភាពបរិច្ចាគរហូតទៅដល់ ៦០មុឺនដុល្លារ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីជួយបងប្អូនប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់»៕

Leave a Reply

Your email address will not be published. Required fields are marked *