ស្ទើរគាំងបេះដូង! វ៉ែនតាមួយដែលខ្លួនទុកចោលរយៈពេលជិត ៥០ឆ្នាំមានតម្លៃដល់ថ្នាក់នេះសោះ

អ្នកប្រមូលទិញសញ្ជាតិអាមេរិកម្នាក់ បានទិញវ៉ែនតាតាមរយៈទូរស័ព្ទ បន្ទាប់ពីការដាក់ដេញថ្លៃត្រឹមតែ ៦នាទីដោយក្រុមហ៊ុន East Bristol Auctions។ អាចនិយាយបានថានេះជាកំណត់ត្រាថ្មីរបស់ក្រុមហ៊ុន ដែលវ៉ែនតានោះអាចលក់បានក្នុងតម្លៃ ១,៥ ម៉ឺនផោន ឬប្រហែលជា ១,៩ ម៉ឺនដុល្លារអាមេរិច លើសពីការរំពឹងទុក។ នេះបើតាមការចេញផ្សាយដោយ bbc។

ម្ចាស់វ៉ែនតានោះបានផ្ញើវាទៅដេញថ្លៃតាមរយៈប្រអប់សំបុត្ររបស់ក្រុមហ៊ុនបាននិយាយថា៖ បើសិនជាដាក់ដេញថ្លៃបានសម្រេចគាត់នឹងចែកលុយ ជាមួយកូនស្រីរបស់គាត់ វ៉ែនតាមួយនេះត្រូវបានចែកបន្ត ពីមួយជំនាន់ទៅមួយជំនាន់នៅក្នុងគ្រួសាររបស់គាត់។

លោក Andrew Stowe មកពីក្រុមហ៊ុនដេញថ្លៃបានមានប្រសាសន៍ថា៖ វ៉ែនតាមួយនេះមិនមែនគ្រាន់តែជាកំណត់ត្រាដេញថ្លៃខ្ពស់បំផុតសម្រាប់យើងប៉ុណ្ណោះទេ ប៉ុន្តែវាមានសារៈសំខាន់សម្រាប់ប្រវត្តិសាស្ត្រអន្តរជាតិ។ ម្ចាស់វ៉ែនតាបានដាក់វានៅក្នុងស្រោមសំបុត្រពណ៌ស នឹងដាក់ចូលទៅក្នុងប្រអប់សំបុត្រកាលពីយប់ថ្ងៃសុក្រ លុះដល់ថ្ងៃចន្ទទើបមានគេយកមកបើកមើល ដូច្នេះវាងាយណាស់ក្នុងកាលដែលត្រូវគេលួច ឬបោះចូលក្នុងធុងសំរាម។

លោក Stow បាននិយាយថា៖ ម្ចាស់វ៉ែនតាមិនដឹងថាវ៉ែនតានោះមានតម្លៃប៉ុនណាទេ ហើយគេស្ទើរតែគាំងបេះដូងនៅពេលពួកគេដឹងថាវាអាចលក់បានក្នុងតម្លៃ ១,៩ ម៉ឺនផោន ឬប្រហែលជា ១,៩ម៉ឺនដុល្លារ។

ម្ចាស់វ៉ែនតាមួយនេះបាននិយាយថា៖ គេបានទុកវាចោលនៅលើធ្នើរអស់រយៈពេលជាង ៥០ឆ្នាំមកហើយ គាត់សឹងតែបោះវាចោលទៅហើយ ព្រោះគាត់គិតថាវាជារបស់មិនមានតម្លៃ។

គួររំលឹកត្រឡប់ទៅទសវត្សឆ្នាំ១៩៤០វិញ ចក្រភពអង់គ្លេសដ៏មានឥទ្ធិពលត្រូវបានបរាជ័យ ដោយបុរសម្នាក់ដែលបេះដូងពោរពេញទៅដោយសន្ដិភាព ជាមួយនឹងសម្លៀកបំពាក់ដ៏សាមញ្ញបំផុត គ្របដណ្ដប់លើរាងកាយរបស់គាត់នោះ គឺលោក Mo Hantas Gramchant Gandhi ដែលយើងតែងតែស្គាល់គាត់ថាជា “មហាត្មៈគន្ធី” ដែលមានន័យថាជា “បុរសនៃសន្តិភាពមានវិញ្ញាណដ៏ឧដុង្គឧត្តម”។

នាពេលនោះឥណ្ឌា គឺជាផ្នែកមួយនៃចក្រភពអង់គ្លេស ហើយលោក មហាត្មៈគន្ធី ជាសកម្មជននយោបាយ ប្រកបដោយប្រាជ្ញាបានដឹកនាំការតស៊ូដើម្បីដណ្តើមឯករាជ្យមកឱ្យប្រទេសឥណ្ឌាវិញ និងបានតស៊ូដើម្បីសិទ្ធិរបស់អ្នកក្រខ្សត់ទៀតផង។

សង្គ្រាមអហិង្សារបស់គាត់នៅពេលនោះ ត្រូវបានគេប្រារព្ធទូទាំងពិភពលោក នឹងមានភាពល្បីរន្ទឺរហូតដល់សព្វថ្ងៃនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *