សូមបងប្អូនប្រុងប្រយ័ត្ន! នារីថៃម្នាក់ ត្រូវបានលោកចោរចូលឆក់ខ្សែកដល់ក្នុងផ្ទះតែម្តង…(មានវីដេអូ)

ថៃ៖ មន្រ្តីប៉ូលីសប៉ុស្តិ៍ Barng Pa In ប្រចាំខេត្ត Sri Ayuthaya ត្រូវបានទទួលដំណឹងអំពីបទឧក្រិដ្ឋនៃការឆក់ខ្សែក ជនរងគ្រោះមានឈ្មោះនាង Naphapen Chu Sriying អាយុ ២៧ឆ្នាំ។ អ្វីដែលនឹកស្មានមិនដល់នោះ គឺចោរហ៊ានចូលដល់ក្នុងផ្ទះឆក់ខ្សែករបស់នាង។

ជនរងគ្រោះបានបញ្ជាក់ថា គាត់កំពុងអង្គុយនៅក្នុងផ្ទះរបស់ខ្លួន ដែលជាកន្លែងលក់គ្រឿងទេស ស្រាប់តែបុរសដែលជាជនបង្កជិះម៉ូតូម៉ាក Honda Wave ម៉ូដែល១១០ ពណ៌ខៀវអត់ស្គាល់លេខ ពាក់មួកសុវត្ថិភាពពណ៌ខ្មៅ និងពាក់ម៉ាស់បានចុះមកធ្វើពុតជាសួរផ្លូវ និងទិញរបស់របរ នៅពេលដែលនិយាយជាមួយជនរងគ្រោះបន្តិចក្រោយមក

ចោរនោះក៏បានឆក់ខ្សែកមាសពីករបស់នាងដែល មានទម្ងន់ប្រហែល ២តម្លឹង គិតជាលុយប្រហែល ៥ម៉ឺនបាត (ប្រហែល ១៦០០ដុល្លារអាមេរិច) ហើយក៏ជិះម៉ូតូហើយរត់គេចខ្លួនបាត់។

តាមរយៈវីដេអូរបស់កាម៉េរ៉ាសុវត្ថិភាព បានបង្ហាញពីសកម្មភាពរបស់ចោរជិះម៉ូតូ ហើយ និងជនរងគ្រោះព្យាយាមទាញម៉ូតូពីក្រោយ រហូតទាល់តែជនរងគ្រោះ ដួលរមៀលមកលើផ្លូវ បណ្ដាលឲ្យរងរបួសជាច្រើនកន្លែង៕

Leave a Reply

Your email address will not be published. Required fields are marked *