ហេតុម្តេចក៏ហ៊ានធ្វើដល់ថ្នាក់នេះ! សុខចិត្តយកជីវិតរបស់កូនប្រុសខ្លួនឯងមកប្រថុយ…(មានវីដេអូ)

ចិន៖ ទង្វើរបស់បុរសជាឪពុកម្នាក់ ត្រូវបានគេកំពុងតែថ្កោលទោសតាមបណ្តាញសង្គម ដោយសារតែគាត់បានកាន់ដៃកូនប្រុសរបស់ខ្លួនឯងសំយ៉ុងចុះតាមច្រាំងថ្ម រួចឱ្យមិត្តភក្តិរបស់ខ្លួនបានថតរូបឱ្យឡូយដើម្បីយកទៅបង្អួតអ្នកដ៏ទៃ។

បើទោះបីជារបាយការណ៍ំមិនមានភាពជាក់លាក់អំពីកម្ពស់ និងប្រវែងជំរាលភ្នំយ៉ាងណាក្តី ប៉ុន្តែបើតាមការស្រាវជ្រាវតាមGoogle គេដឹងថាវាមានកំពស់២,៩៦៨ហ្វ៊ីតពីនីវ៉ូទឹកសមុទ្រ នេះបើគាត់របូតដៃ កូនប្រុសរបស់គាត់នឹងធ្លាក់ចុះទៅ ហើយអាចនឹងរងរបួសធ្ងន់ធ្ងរ ឬស្លាប់នៅក្នុងឧប្បត្តិហេតុដោយសារអំពើដ៏ឆ្កួតលីលាបែបនេះ។

ចំពោះទង្វើរបស់បុរសជាឪពុក ដែលកាន់ដៃកូនខ្លួនឯងសំយ៉ុងចុះក្រោម និង មានបុរសម្នាក់ទៀតមកទ្រោបទៅលើស្មាហើយថតរូបនេះ ត្រូវបានអ្នកប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមចិនសម្ដែងការខឹងសម្បារយ៉ាងខ្លាំង ហើយនិយាយបុរសរូបនេះមិនសមជាឳពុកគេឡើយ ហើយក៏សោកស្ដាយចំពោះក្មេងតូចរូបនេះដែលមានឳពុកបែបនេះ។

ក្រុមអាជ្ញាធរបានអញ្ជើញគាត់ទៅណែនាំក្នុងន័យរក្សាសន្តិសុខនិងបញ្ជៀសទង្វើឆ្កួតលីលានេះ កុំឱ្យកើតមានឡើងម្តងទៀត ក្រោយពីបែកធ្លាយនូវរូបវីដេអូនោះ។ មានវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *