អស្ចារ្យមែន! កូនខ្មែរបង្កើតរ៉ូបូតមានសមត្ថភាពនិយាយភាសាខ្មែរបាន…(មានវីដេអូ)
ពិតជាអស្ចារ្យមែនដែលកូនខ្មែរមួយក្រុមនំាគ្នាបង្កើតបានជារ៉ូបូតមួយដែលចេះនិយាយបានពីរភាសាខ្មែរនិងភាសាអង់គ្លេស។អ្វិកាន់តែពិសេសរ៉ូបូតនេះអាចចងចំាមនុស្សដែលជួបវាលើកដំបូងនិងក្រោយមកវាស្គាល់តតែម្តងហើយមានសមត្ថភាពអាចទាក់ទងជាមួយមនុស្សបានទៀតផង។រ៉ូបូតត្រូវបានបង្កើតដោយយុវជនមួយក្រុមកម្ពុជាមួយក្រុមឈ្មោះថា រ៉ូបូខេម ព្រះកុសមៈ (Robocam preah Kossomak) ។
រ៉ូបូតឈ្មោះ Robocam នេះមានអាយុ ១ ឆ្នាំទម្ងន់ ៤៥ គីឡូក្រាមកម្ពស់ ១.៥៨ សង់ទីម៉ែត្រ និងត្រូវបានផលិតឡើងដោយសមាជិកចំនួន ១៤ នាក់ដោយប្រើរយៈពេលប្រមាណជាង ១ ឆ្នាំ និងចំណាយអស់ជិត ២០០០០ ម៉ឺនដុល្លារ។
រ៉ូបូតនេះសម្រេចបានចំនួន ៩០ ភាគរយ និងត្រៀមសម្រេចឲ្យបាន ១០០ ភាគរយ ដើម្បីយកទៅតាំងបង្ហាញថ្ងៃទី ១៥ ខែមិថុនានៅក្នុងកម្មវិធីអភិវឌ្ឍន៍វិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) របស់ក្រសួងការងារ។ទៅថ្ងៃអនាគតគ្រោងអភិវឌ្ឍរ៉ូបូតនេះឲ្យកាន់តែល្អបន្ថែមទៀតរួមទាំងលទ្ធភាពក្នុងការប្រាស្រ័យទំនាក់ទំនង ការដើរ និងរូបរាងឲ្យបានស្អាត៕