ប្រយ័ត្នខ្លួនណា៎ប្រុសៗ! នារីម្នាក់បានហៅអតីតមិត្តប្រុស ទៅធ្វើរឿងរំជើបរំជួលចិត្ត នៅលើកំពូលភ្នំ តែចុងក្រោយ…

រឿងហេតុនេះ គឺជាអ្វីដែលយើងពិតជានឹកស្មានមិនដឹងតែម្ដង។ ដោយសារស្ត្រីម្នាក់ដែលមានអាយុ ៣១ឆ្នាំ កំពុងមានគម្រោងនឹងរៀបការជាមិត្តប្រុសរបស់នាង ប៉ុន្តែដោយសារលុយនៅមានកម្រិត ពួកគេមិនអាចធ្វើទៅបានឡើយ។ ទោះជាយ៉ាងណា ជំនួសឱ្យការកាត់បន្ថយថវិការការចំណាយរបស់នាង ឬការស្វែងរកមធ្យោបាយស្របច្បាប់ដើម្បីទទួលបានលុយនោះ បែរជានាងបានសម្រេចចិត្តយកផ្លូវកាត់ដើម្បីទទួលបានប្រាក់ដែលត្រូវការសម្រាប់អាពាហ៍ពិពាហ៍របស់នាង ពីអតីតមិត្តប្រុសរបស់នាងទៅវិញ។

យោងតាមរបាយការណ៍មួយ ចេញដោយ Setn ស្ត្រីម្នាក់ដែលត្រូវបានកំណត់អត្តសញ្ញាណបានហើយ ដែលនាងមានឈ្មោះថា Zhou គឺមកខេត្ត Guizhou ប្រទេសចិន ហើយគ្មានការងារធ្វើនោះទេ។ នាងទើបតែត្រូវបានគេបណ្តេញចេញពីការងារ ខណៈមិត្តប្រុសរបស់នាងក៏បានទទួលរងនូវជោគវាសនាដូចគ្នានេះដែរ ដែលបានធ្វើឱ្យពួកគេទាំងពីរនាក់លុយ។ ដោយសារពួកគេគ្មានប្រាក់ចំណូល ពួកគេមិនអាចបង់ថ្លៃជួលបន្ទប់របស់ពួកគេបាន ដែលមានតម្លៃត្រឹមតែ 100 យ៉ន់ (ខ្ទង់ 15ដុល្លារ) ក្នុងមួយខែ ហើយត្រូវបានម្ចាស់ផ្ទះបណ្តេញចេញ។

ក្នុងកំឡុងពេលនេះ មិត្តប្រុសរបស់នាង Zhou បានសន្យាថា បើសិនជានាងអាចរកលុយបានគ្រប់គ្រាន់នោះពួកគេនឹងរៀបការ។ បែបនេះហើយ ទើបធ្វើឱ្យ Zhou មានការរំជើបរំជួល ហើយនាងចាប់ផ្តើមគិតពីមធ្យោបាយ ដើម្បីទទួលបានប្រាក់ឱ្យបានគ្រប់សម្រាប់អាពាហ៍ពិពាហ៍របស់ពួកគេ។

ពេលនោះនាងបាននឹកឃើញ អតីតមិត្តប្រុសរបស់នាង ឈ្មោះ Ah Gang ដែលមានអាយុ ៤៣ឆ្នាំ ដែលបានស្គាល់គ្នានៅកន្លែងធ្វើការចាស់ កាលពី២ឆ្នាំមុន ប៉ុន្តែនាងបានឈប់ទាក់ទងគាត់ ដោយគិតថា Ah Gang ជាមនុស្សមិនឆ្លាត និងមិនសង្ហាគ្រប់គ្រាន់សម្រាប់នាង។

បន្ទាប់មក នាងបានរៀបចំផែនការដោយបានទៅជួបមិត្តប្រុសចាស់របស់នាង ដោយប្រាប់នាងផ្លាស់ប្ដូរចិត្តចង់ត្រូវគ្នាវិញ ខណៈដែល Ah Gang នៅតែមានចិត្តស្រលាញ់ ទើបឱ្យពិតជារំភើបខ្លាំងណាស់ពេលបានលឺ។ Zhou បានឱ្យអតីតមិត្តប្រុសរូបនេះជូននាងទៅផ្សារទិញឥវ៉ាន់ ពេលនោះ Ah Gang បានយកលុយចំនួន 10000 យ៉ន់ (ខ្ទង់ 1500ដុល្លារ) ដែលខំសន្សំជាច្រើនឆ្នាំមកហើយ។

បន្ទាប់មកទៀត ពួកគេទាំងពីរបានសម្រាកនៅសួនច្បារមួយ Zhou បានលើកសំណើរថា ពួកគេគួរតែឡើងទៅលើភ្នំ ដើម្បីធ្វើរឿងដ៏រំជើបរំជួល ដែលភ្លាមៗនោះ Ah Gang បានយល់ព្រម។

ពួកគេបានរកឃើញកន្លែងសមរម្យ Zhou បានប្រាប់ឱ្យអតីតមិត្តប្រុសដោះខោអាវចេញឱ្យអស់ ហើយចង់ជាប់នឹងដើមឈើ ខណៈដែល Ah Gang បានគិតថានាងកំពុងធ្វើឱ្យពិសេសៗ ដឹងអីគ្រាន់តែចង់ហើយភ្លាម នាងបានរត់បាត់ជាមួយនឹង កាបូបលុយ ខោអាវ និងទូរស័ព្ទរបស់គាត់បាត់ស្រមោល។

២ម៉ោងក្រោយមក Ah Gang បានស្រាយចំណងខ្លួនឯងបាន ហើយប្រញ៉ាប់រត់ចុះភ្នំទាំងអាក្រាតកាយ ប៉ុន្តែជាសំណាងល្អគាត់បានឃើញខោអាវរបស់គាត់នៅតាមផ្លូវចុះពីភ្នំ។ គាត់បានទៅប្ដឹងប៉ូលីសដែលនៅជិតបំផុត។ Zhou ត្រូវបានចាប់ខ្លួនជាមួយនឹងមិត្តប្រុសថ្មីរបស់នាង បន្ទាប់ពីការស៊ើបអង្កេតរួច ប៉ុន្តែលុយទាំងអស់ត្រូវបានចាយអស់ហើយ។ ដូច្នេះពួកគេទាំងពីរនាក់ត្រៀមចូលគុកហើយ។

នេះគឺជាបទពិសោធន៍មួយ ហើយក៏ជារឿងរ៉ាវដែលកម្រឃើញណាស់តាំងពីមុនមក ដូច្នេះគួរមិនការប្រុងប្រយ័ត្នកុំឆាប់ជឿគេពេក៕

Leave a Reply

Your email address will not be published. Required fields are marked *