អានហើយ រំជួលចិត្តណាស់! រូបភាពក្មេងប្រុសម្នាក់ ដែលឱបមឈូសរបស់ម្ដាយ និងបាននិយាយថា “ម៉ាក់ហេតុអ្វី ម៉ាក់មិនមកគេងជាមួយកូន?”

នៅយប់ចុងក្រោយនៃពិធីបុណ្យសព ក្មេងប្រុសតូចបានដាក់កៅអីរួមគ្នានឹងខ្នើយ ដើម្បីគេងក្បែរម្តាយរបស់គេពេលចុងក្រោយ។ចំពោះក្មេងតូចៗ ដែលបង្ហាញអារម្មណ៌បែបនេះទៅកាន់មនុស្សជាទីស្រឡាញ់គេ ដែលនឹងទៅជារៀងរហូតមិនអាចត្រឡប់ វាពិតជាឈឺចាប់ខ្លាំងណាស់។

ប្រហែលជាក្មេងទាំងនេះមិនអាចដឹងទេថាកំពុងមានរឿងអ្វីកើតឡើងនោះ ពួកគេគ្រាន់តែគិតថាឪពុកម្ដាយរបស់ពួកគេកំពុងលង់លក់ក្នុងដំណេកដ៏យូរតែប៉ុណ្ណោះ។ ប៉ុន្តែការបាត់បង់ដៃរបស់ម្តាយដែលធ្លាប់អោបជារៀងរហូត និងភាពកក់ក្តៅរបស់ឪពុក បានធ្វើឱ្យកុមារមានអារម្មណ៍ថាតែលតោល ឯកការ។រូបថតជាច្រើននៃក្មេងប្រុសជនជាតិហ្វីលីពីនដែលអោបមឈូសរបស់ម្ដាយ បានរាលដាលនៅលើហ្វេសប៊ុកដែលធ្វើឱ្យបេះដូងមនុស្សធំឈឺចាប់ខ្លាំង។

យោងទៅតាមម្ចាស់រូបនោះ ម្តាយរបស់ក្មេងប្រុសរូបនេះបានស្លាប់ហើយ ដែលមូលហេតុនៃការស្លាប់មិនបានរៀបរាប់លម្អិតទេ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែក្មេងប្រុសតូចនេះនៅតែគិតថា ម្ដាយរបស់ខ្លួនកំពុងគេងលក់អស់ពេលយូរតែប៉ុណ្ណោះ ដូច្នេះក្មេងប្រុសនេះនៅតែព្យាយាមទាញកៅអីជ័រដើម្បីឡើងក្បែរ ក្តាមមឈូស ហើយឱបវា ដើម្បីស្វែងរកភាពកក់ក្តៅពីម្ដាយរបស់គេ។

នៅពេលយប់ មនុស្សគ្រប់គ្នាបានកំពុងដេកលក់អស់ តែក្មេងប្រុសម្នាក់នេះ បានទៅកន្លែងដដែលអង្គុយក្នុងថ្ងៃបុណ្យសពទី ៥ របស់ម្តាយគាត់។ ក្មេងប្រុសនោះបានអង្គុយនៅទីនោះដោយទឹកមុខក្រៀមក្រំ ងាកមុខឆ្វេងស្ដាំ តែមិនព្រមចាកចេញទេ ហើយគាត់នៅតែសួរម្តាយថា “ម៉ាក់ហេតុអ្វី ម៉ាក់មិនមកគេងជាមួយកូន?”

មនុស្សជាច្រើនបាននិយាយថា “បេះដូងរបស់ខ្ញុំហាក់ដូចជាឈប់ដើរនៅពេលដែលខ្ញុំបានលឺពាក្យទាំងនេះ។ ហេតុអ្វីបានជាក្មេងប្រុសម្នាក់នេះ មិនទាន់ធំផង ប៉ុន្តែគាត់បែរជាមានអារម្មណ៌ឈឺចាប់ខ្លាំងម៉្លេះ?

Leave a Reply

Your email address will not be published. Required fields are marked *