គាំទ្រស្នាដៃកូនខ្មែរ! បុរសពីររូបបានសាងសង់ប្រាសាទអង្គរវត្តធ្វើពីស៊ីម៉ង់បានយ៉ាងស្រស់ស្អាត…

កូនខ្មែរតែងតែមានមោទនភាពពេលដែលប្រទេសកម្ពុជាយើងមានសម្បត្តិធម្មជាតិជាច្រើនក៏ដូចជាសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ ប្រាសាទជាច្រើនជាពិសេសនោះប្រាសាទអង្គរវត្តជាដើម។

ហើយសម្បត្តិ​បេតិកភណ្ឌអង្គរវត្តគឺល្បីល្បាញខ្លាំងណាស់នៅលើពិភពលោក ដោយមានភ្ញៀវទេសចរណ៍បានចូលមកលេងនឹងទស្សនាជាច្រើនកុះករ មិនដាច់មួយថ្ងៃឡើយ ព្រោះតែភាពអស្ចារ្យនៃប្រាសាទ ដែលធ្វើឡើងដោយស្តេចខ្មែរអង្គរជំនាន់មុនៗ ដោយមានអាយុកាលរាប់ពាន់ឆ្នាំនេះឯង។

យ៉ាងណាមិញ ក្រោយកូនខ្មែរពីររូបបានចំណាយពេលសាងសង់ប្រាសាទអង្គរវត្ត មួយកន្លែងហើយបានថតបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកធ្វើអោយមិត្តអ្នកលេងក៏ដូចជាកូនខ្មែររួមជាតិក៏បានស៊ែរចែករំលែកនឹងសរសើរដល់ការខំប្រឹងប្រែងសាងសង់ទោះបីមិនបានដូច១០០%ក្តីតែ មហាជននៅតែសរសើរនៅទឹកចិត្តខំប្រឹងសាងសង់ប្រាសាទអង្គរយ៉ាងលំបាកព្រោះថា រាល់ក្បាច់ចំលាកមិនងាយស្រួលនោះទេ

តែបុរសពីនាក់នេះអាចធ្វើបានយ៉ាងស្រស់ស្អាត បានធ្វើអោយមានការចាប់អារម្មណ៍ខ្លាំងណាស់ សូមប្រិយមិត្តលើកទឹកចិត្តដល់គាត់ម្នាក់មួយផង គាំទ្រស្នាដៃខ្មែរដោយសាងសង់លើកស្ទួយសម្បត្តិជាតិយើង។

Leave a Reply

Your email address will not be published. Required fields are marked *