អបអរសាទរ! ស្ត្រី​ខ្មែរ​ទី​១ ក្លាយជា​អាកាសយានិកា

រាជធានីភ្នំពេញ ៖ កញ្ញា ចិន្តា ដូ​រី ជា​កូន​ខ្មែរ​ម្នាក់ដែល​ពូកែ ដំបូង​ឡើយកញ្ញាចូលបម្រើ​ការងារ​ជានា​រី​អាកាសចរណ៍​ទេ ​(​អ្នកបម្រើ​លើ​យន្តហោះ​) ដោយក្តីជំនះនាង​តស៊ូ​ខិតខំ​រៀនសូត្រ​ រហូត​ក្លាយជា​អ្នក​បើក​យន្តហោះ ស្ត្រី​មុន​ដំបូង​គេនៅ​កម្ពុជា ។​

កញ្ញា ចិន្តា ដូ​រី គឺជា​អាកាសយានិកា ខ្មែរ​ទី​១ ដែល​ធ្វើ​ឲ្យ​មហាជន​មានការ​កោតសរសើរ​យ៉ាង​ខ្លាំង ក្នុង​នោះ​ដែរ ក៏​មាន​ក្រសួង​កិច្ចការ​នារី ចូលរួមអបអរសារទរដល់កញ្ញា​ផង​ដែរ ។ ហើយ​កញ្ញា​គឺជា​គំរូ​ដ៏​ល្អ​ម្នាក់​សម្រាប់​យុវតី​ដទៃ​ទៀត ក្នុង​ការ​សម្រេច​ក្ដី​ស្រមៃ​របស់​ខ្លួន​ ។​

​នេះ​ជា​រឿង​ដ៏​កម្រ​មួយ ​ដែល​នារី​ខ្មែរ​ម្នាក់អាច​ក្លាយទៅជា​អាកាសយានិកា ព្រោះថា ចិន្តា ដូ​រី ធ្លាប់​ជា​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ផ្នែកបដិសណ្ឋារកិច្ច និង​ទេសចរណ៍ បន្ទាប់​មក​ក៏​បាន​ក្លាយអ្នកបម្រើ​ការ​លើ​យន្តហោះ បាន​ដូច​បំណង ប៉ុន្តែ​កញ្ញា មិន​បាន​បញ្ចប់​ក្តី​ស្រមៃនោះ​ទេ កញ្ញា​បន្ត​រៀនសូត្រ​ ជា​ពី​ឡុ​ត​នៅ​ឯ​ក្រៅប្រទេស ប្រមាណ​ជា​៤​ឆ្នាំ និង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែម រហូត​ដល់​ទទួល​បាន​ជោគជ័យ ក្លាយជា​អ្នក​បើក​យន្តហោះស្ត្រី​ខ្មែរ​ទី​១ ៕

ប្រភព៖kbn

Leave a Reply

Your email address will not be published. Required fields are marked *