កំសត់ពេកហើយ!!! កូនកម្លោះនៅតែប្រារព្ធពិធីមង្គលការតាមថ្ងៃកំណត់ទោះបីកូនក្រមុំគេងស្តូកស្តឹងនៅក្នុងមឈូស…

ប្រទេសថៃ៖ គូស្នេហ៍មួយគូដែលបានកំណត់ឆ្នាំ២០២០ ជាថ្ងៃមង្គលរបស់ខ្លួនបែរជាក្លាយទៅជាពិធីបុណ្យសពទៅវិញដោយសារគ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតកូនក្រមុំមុនថ្ងៃអាពាហ៍ពិពាហ៍២ថ្ងៃ។

គ្រោះថ្នាក់ចរាចរណ៍ដែលបានឆក់យកជីវិតកូនក្រមុំក្រោយបញ្ជូនទៅមន្ទីរពេទ្យ ទោះបីជាខាងស្រីបានបាត់បង់ជីវិតហើយក្តីតែខាងប្រុសនៅតែប្រារព្ធពិធីមង្គលការឡើងតាមថ្ងៃដែលបានកំណត់ឡើងក្នុងសភាពកូនក្រមុំកំពុងគេងស្តូកស្តឹងនៅក្នុងមឈូស។

រូបភាពក្នុងពិធីប៉ុន្មានសន្លឹកដែលបានបង្ហោះនៅលើបណ្តាញសង្គមបានធ្វើឱ្យមនុស្សជាច្រើនចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរបស់គូស្នេហ៍មួយនេះផងដែរ៕

ប្រភព៖ mytvplus

Leave a Reply

Your email address will not be published. Required fields are marked *