ខ្មែរជួយខ្មែរ! បង ស្រី ទ្រី ដាណានិងពូម៉ៅ ត្រៀមថវិកាចំនួន10,0000$ទៅ20,0000$ក្នុងការជួយសង្គ្រោះ បងប្អូនដែលកំពុងតែជួបទុក្ខលំបាកក្នុងគ្រោះទឹកជំនន់មួយនេះ
មុននេះបន្តិច តាមរយះហ្វេសប៊ុកផេករបស់ បង ស្រី ទ្រីដាណាបង្ហោះសារមួយដែលធ្វើអោយមហាជនចាប់អារម្មណ៏យ៉ាងខ្លំាងថា៖
នាងខ្ញុំនិងត្រៀមថវិកាចំនួន10,0000$ទៅ20,0000$ក្នុងការជួយសង្គ្រោះ បងប្អូនដែលកំពុងតែជួបទុក្ខលំបាកក្នុងគ្រោះទឹកជំនន់មួយនេះហើយប្ដីប្រពន្ធខ្ញុំផ្ទាល់បានចុះផ្ទាល់ហើយសម្រាប់ថ្ងៃនេះហើយថ្ងៃស្អែកក៏បន្តទៅខេត្តបាត់ដំបងទៀតហើយក៏បន្តទៅគ្រប់ កន្លែងដែលមានគ្រោះនេះផងដែរ
បើទោះជាពួកខ្ញុំទាំងពីរមានការហត់និងមមាញឹកនឹងការងារខ្លាំងយ៉ាងណាក៏ដោយប៉ុន្តែដោយសារក្តីអាណិតនិងការស្រឡាញ់បងប្អូនទាំងអស់គ្នាពួកខ្ញុំទាំងពីររីករាយនៅក្នុងការជួយសង្គ្រោះបងប្អូនទោះតិចឬមួយក៏ច្រើនក៏ពួកខ្ញុំពេញចិត្តនៅក្នុងការធ្វើដោយមិនខ្លាចការលំបាកឡើយ
ក្រោយពេលបង្ហោះសារនេះត្រូវបានមហាជនកោតសរសើរពីសណ្តានចិត្តរបស់ បង ស្រី និងប្តីដែលមានចិត្តចេះជួយខ្មែរដូចគ្នាក្នុងគ្រាអាសន្ន។