សូមពាក្យលើកទឹកចិត្តពួកគាត់ម្នាក់មួយម៉ាត់ផង! យោធោជាច្រើននាក់ ចេញជួយ​សង្គ្រោះ បងប្អូនខ្មែរ ដែលរងគ្រោះ ដោយទឹកជំនន់ ដោយមិនខ្វល់ពីអាយុជីវិតខ្លួន

ភ្នំពេញ៖ នៅក្នុងខែនេះ អាចនិយាយបានថា ជាខែមួយ កំពុងរងគ្រោះនូវទឹកជំនន់យ៉ាងខ្លាំង ដែលបណ្តាខេត្តមួយចំនួន កំពុងតែជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ រហូតធ្វើឲ្យបងប្អូនខ្មែរ ដែលរស់នៅក្នុងតំបន់ បានសម្រចចិត្តចាកចេញពីទីលំនៅ ដើម្បីមករកទីខ្ពស់ ដើម្បីជៀសផុតពីគ្រោះធម្មជាតិមួយនេះ។

ចំពោះគ្រោះធម្មជាតិ ដោយទឹកជំនន់នេះដែរ មិនមែនជារឿងលេងសើចនោះទេ ក៏អាចបណ្តាលឲ្យមនុស្សរងគ្រោះ និងស្លាប់បានផងដែរ បើយើងប្រហែសតែបន្តិច ដោយសារតែទឹក ហូរខ្លាំងយ៉ាងគំហក់ នឹងអាចគួចមនុស្សទៅបាត់ ជាយថាហេតុ ដូច្នេះហើយ រាល់ពេលមានបញ្ហាបែបនេះ គេតែងតែជម្លៀស ប្រជាពលរដ្ឋ ទៅកាន់កន្លែងមានសុវត្ថិភាព។

ដោយមិនមើលនឹងភ្នែក កងកម្លាំងយោធាជាច្រើននាក់ ទៅតាមភូមិភាគនីមួយៗ ក៏បានចុះចេញ ទៅជួយសង្គ្រោះបងប្អូន ដោយជួយលើកសម្ភារៈ និងព្យាយាមយកប្រជាពលរដ្ឋ ពីទីទឹក មកកាន់ទីខ្ពស់ផងដែរ ដោយមិនខ្វល់ ពីអាយុជីវិតរបស់ខ្លួននោះទេ សំខាន់បានជួយសង្រ្គោះ អ្នកដែលរងគ្រោះដោយទឹកជំនន់។

ក្នុងនោះ ក៏មានអ្នកលេងបណ្តាញសង្គម បានបង្ហាញក្តីត្រេកអរ និងអរគុណយ៉ាងក្រៃលែង ទៅលើ ការខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត របស់កងកម្លាំង ដោយមិនខ្លាច ថានឹងមានរឿងអ្វី កើតឡើងមកលើខ្លួន។

យ៉ាងណាមិញ បើគិតមកទល់ពេលនេះ នៅតាមតំបន់ ឬក៏តាមខេត្តមួយចំនួន ដែលរងគ្រោះ ដោយទឹកជំនន់ ហាក់ដូចជា មិនទាន់ថយចុះនោះទេ ហើយបើងាកមើលឯ ទីក្រុងភ្នំពេញនេះវិញ មេឃក៏មិនសូវអំណោយផលដូចគ្នាផងដែរ ដែលម្សិលមិញ ភ្លៀងធ្លាក់ មិនបង្អង់ដៃសោះ៕

រូបភាព៖ ជុំវិញហ្វេសប៊ុក
ប្រភព៖khmerload

Leave a Reply

Your email address will not be published. Required fields are marked *