ញាក់សាច់ មិនដែលឃើញទេ! ប្តីប្រពន្ធអូស្ត្រាលី បានដាំស្ពៃក្ដោបយក្ស ចំណាយពេល ៩ខែជាង

មនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើល នៅពេលដែលពួកគេបានឃើញទំហំស្ពៃក្តោបបៀបនេះ។ ស្ពែដ៏ធំនេះ ត្រូវបានទទួលដាំដោយជោគជ័យ ដោយប្តីប្រពន្ធអូស្ត្រាលីមួយគូ។ បើយោងតាម CNN ពួកគេបានប្រើគ្រាប់ពូជស្ពៃក្តោប។អ្នកនិយមលេងអ៊ិនធើណែតជាច្រើន ភ្ញាក់ផ្អើលពេលបានឃើញពត៌មានមួយនេះ។

ស្ពៃក្ដោបដ៏ធំនេះ ត្រូវបានដាំអស់រយៈពេល ៩ខែជាង គឺចាប់តាំងពីខែមេសា ឆ្នាំមុនមកម៉្លេះ ហើយត្រូវថែទាំយ៉ាងយកចិត្តទុកដាក់ ដោយសារត្រូវការពារវាពីសត្វល្អិតចង្រៃ និងមេអំបៅ ដែលនឹងធ្វើឱ្យដើមស្ពៃខូច ឬងាប់បាន។ ពួកគេបានប្រើសំណាញ់ និង សំលាប់ពពួកសត្វល្អិតដែរនៅកៀនស្លឹករបស់ស្ពៃក្តោបយក្សនេះ។

ថ្វីត្បិតតែការងារនេះមានភាពលំបាកប៉ុន្តែមានប្រយោជន៍ ចាប់តាំងពីដើមស្ពៃក្តោបមានទំហំធំគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់គ្រឿងផ្សំសម្រាប់សាឡាត់ជិតបាន 2 សប្តាហ៍ឯណោះ សម្រាប់ភ្ញៀវដែលមកស្នាក់នៅផ្ទះសំណាក់អេកូទេសចរមួយនេះ។

Leave a Reply

Your email address will not be published. Required fields are marked *