ពុទ្ធោព្រលឹងចុងសក់! បុរសម្នាក់ ឆ្លងទឹកជ្រោះភ្លាម បាក់ឈើភ្លែត ត្រូវទឹកហូរកួចខ្លាំង ចុងក្រោយស្រាប់តែ…(មានវីដេអូ)

តាមរយៈវីដេអូមួយនេះ បានឲ្យដឹងថា នៅទឺកន្លែងនោះ បន្ទាប់ពីភ្លៀងរួចហើយ មានទឹកហូរយ៉ាងខ្លាំង ហើយមានបុរសម្នាក់នេះ បានជាប់នៅលើថ្មម្ខាងទៀត ប៉ុន្តែដោយទឺកហូរខ្លាំងធ្វើឲ្យគាត់មិនអាចឆ្លងមកម្ខាងទៀតបាន។ តែនៅពេលនោះ ក៏មានគ្នាគាត់បានយកឈើមកដាក់ដើម្បីឲ្យគាត់ដើរឆ្លង តែមិនទាន់ឆ្លងផុ​តផង ឈើនោះក៏បាក់ ដែលធ្វើឲ្យគាត់ធ្លាក់ទៅក្នុងទឹកហូរយ៉ាងខ្លាំង។

នេះបើយោងតាមការបង្ហោះរបស់ ម្ចាស់គណនីហ្វេសប៊ុក Oun MoukTa បានបង្ហោះវីដេអូមួយ នៅលើបណ្ដាញសង្គម ខណៈពេលដែលខ្លួន កំពុងតែទៅថតរឿង តែបែរជាមានបុរសម្នាក់នៅក្នុងនោះ បានធ្លាក់ចុះទៅក្នុងទឹកជ្រោះដែលកំពុងតែហូរយ៉ាងខ្លាំង ។បន្ទាប់ពីបានឃើញបែបនេះ ធ្វើឲ្យអ្នកនៅទីនោះមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះគិតថា ទឹកហូរខ្លាំងបែបនេះ គាត់មិនអាចរក្សាជីវិតខ្លួនឯងបានទេ តែសំណាងល្អ បុរសម្នាក់នោះបានរួចជីវិតមកបាន ដោយសារតែមានថ្មដ៏ធំបានជួយទប់ មិនឲ្យគាត់ហូរទៅតាមទឹក ផងដែរ។

យ៉ាងណាមិញ បន្ទាប់ពីមានរឿងបែបនេះ សុំឲ្យបងប្អូនទាំងអស់មានការប្រុងប្រយ័ត្ន នៅពេលដែល ទៅកម្សាន្តនៅឯទឹកធ្លាក់​ ព្រោះនេះជាវដូវវស្សាដែលមានភ្លៀងធ្លាក់ច្រើន ធ្វើឲ្យទឹកហូរខ្លាំង ដែលអាចបណ្ដាលឲ្យមានគ្រោះថ្នា​ ក់ ផងដែរ៕

សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *