ប្លែកម្យ៉ាងដែរ! ពិធីភ្ជាប់ពាក្យសោះ ក៏មានសាច់ញាតិសែនចង់ដៃដែរ (មានវីដេអូ)
ចំពោះជនជាតិខ្មែរ ពិធីភ្ជាប់ពាក្យសំខាន់បំផុត សម្រាប់ជីវិតពួកគេម្នាក់ៗ។ ពីមុនឪពុកម្ដាយជាអ្នកទុកដាក់កូនចៅឲ្យមាន គូស្រករ ប៉ុន្ដែបច្ចុប្បន្ននេះយុវជន យុវតីខ្មែរភាគច្រើនមានសេរីភាពក្នុងការជ្រើសរើសគូស្រករ របស់ខ្លួន និងធ្វើការស្វែងយល់ចិត្តគ្នា មុននឹងឈានដល់ការរៀប អាពាហ៍ពិពាហ៍។
ថ្ងៃជោគថ្ងៃជ័យថ្ងៃជាវេលាល្អ នៃគូរស្វាមីភរិយាថ្មី ច្បាស់ណាស់ដែលមានបងប្អូន សាច់ញាត្តិ នឹង មិត្តភក្តិជាច្រើនមកចូលរួមជាច្រើនកុះករដើម្បីឲ្យ កម្មវិធីមួយនេះ ប្រព្រឹត្តទៅបានយ៉ាងរលូនផងដែរ។ ព្រោះមិនងាយទេ ថ្ងៃដែលមិត្តភក្តិ ឬបងប្អូនយើងភ្ជាប់ពាក្យ ភ្ជាប់សម្តី ស្វាគមន៏ឆាកជិវិតថ្មីរបស់ពួកគេ។
ធ្លាប់ដែលឃើញទេបងប្អូន រាល់ដងនៅពេលដែលយើងចងដៃ គឺចងទៅធៀបហើយកត់ឈ្មោះ បើភ្លេចយកធៀបមក ក៏សុំស្រោមសំបុត្រគេដែរ ដើម្បីចង់ដៃ តែសម្រាប់ក្នុងពិធីភ្ជាប់ពាក្យ គូរស្នេហ៏ខាងក្រោមនេះ គឺប្លែកខុសពីសព្វមួយដង គឺដាក់ចានថាមួយ ហើយឲ្យសាច់ញាត្តិបកប្អូន យកលុយមកដាក់ តាមទឹកចិត្តរបស់ខ្លួន ដូចជាចូលបុណ្យអញ្ចឹង។
តែទោះជាយ៉ាងណាក្តី ក៏សូមជូនពរដល់គូរស្វាមីភរិយាថ្មីខាងក្រោមនេះ ឲ្យជួបតែសេចក្តីសុខនៅក្នុងក្រុមគ្រួសារ ប្រកបរបរអ្វីក៏បានដូចចិត្តដូចបំណង នឹងឆាប់មានបុត្រាបុត្រីហូរហៀរពេញផ្ទះផងដែរ៕
ប្រភព ហ្វេសប៊ុក