នៅចាំគាត់ទេ? អត្តសញ្ញាណអ្នកគ្រូក្រមុំស្អាត តស៊ូទៅបង្រៀនទំាងរអិលដួលផងអីផង តាមពិតអាយុនៅតិចទេ!

ហ្វេសប៊ុក៖សូមបញ្ជាក់ថា តាមរយៈរូបថតដែលបង្ហាញពីសកម្មភាពដួលម៉ូតូរបស់អ្នកគ្រូ សម្ផស្ស កំពុងត្រូវបានគេចែកចាយបន្តគ្នាយ៉ាងច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុក ៕

តាមរយៈរូបថតប៉ុន្មានសន្លឹកនោះ គឺបង្ហាញពីការលំបាករបស់អ្នកគ្រូខាងលើ ដោយធ្វើដំណើរតាមផ្លូវភក់ល្បាប់ ដើម្បីទៅបង្រៀនសិស្ស ហើយពេលបង្រៀនរួច និងត្រឡប់មកផ្ទះស្រាប់តែរអិលដួលម៉ូតូបណ្ដាលឲ្យប្រដាក់ប្រឡូសសម្លៀកបំពាក់អស់តែម្ដង។

ដូច្នេះហើយ ទើបអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនចាប់អារម្មណ៍ និងបានចែករំលែក ដោយពាក្យពោលសរសើរថា នេះហើយទឹកចិត្តគ្រូបង្រៀន ។រូបថតប៉ុន្មានសន្លឹករបស់អ្នកគ្រូបង្រៀនវ័យក្មេងម្នាក់ ដែលដួលម៉ូតូប្រលាក់សម្លៀកបំពាក់ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក​ ដោយទទួលបានការចំលែក និងពាក្យពោលសរសើរចំពោះទឹកចិត្តជាគ្រូបង្រៀនរហូតទៅដល់រាប់ពាន់នាក់ឯនោះ ។

ក្រៅពីទឹកចិត្តល្អប្រពៃ និងចំណេះដឹងខ្ពស់ហើយនោះ អ្វីដែលអ្នកលេងហ្វេសប៊ុកចាប់អារម្មណ៍គឺថា អ្នកគ្រូរូបនោះមានវ័យក្មេងខ្ចី និងសម្រស់ទៀតសោតក៏ស្រស់ត្រកាល គួរជាទីប្រតិព័ទ្ធពីសំណាក់សុភាពបុរសផងទាំពួង ។

បើតាមរយៈគណនីហ្វេសប៊ុករបស់អ្នកគ្រូស្រស់ស្អាតរូបនោះ បានបង្ហាញឲ្យដឹងថា គាត់មានឈ្មោះ អ្នកគ្រូ សម្ផស្ស អាយុ ២៣ឆ្នាំ ជាកូនអ្នកស្រុក អូរាំងឪ ខេត្តកំពង់ចាម និងជាអតីតនិស្សិតអក្សរសាស្ត្រអង់គ្លេសនៅសកលវិទ្យាល័យឯកជនធំមួយ សាខាខេត្តកំពង់ចាម ។

Leave a Reply

Your email address will not be published. Required fields are marked *