តិចលបងប្អូនច្រលំថាពាក់អីនឹងភ្នែកទៅ ទើបមានភ្នែកចម្លែកបែបនេះ តាមពិតទៅវាជាជម្ងឺកម្រម្យ៉ាង ដែលដំណពូជទៅវិញទេ!

ឥណ្ឌូនេស៊ី៖ ជនជាតិអាស៊ីភាគច្រើនកាលពីតូចតែងតែមានភ្នែកពណ៌ត្នោត លុះក្រោយមកប្រែជាមានភ្នែកពណ៌ខ្មៅវិញ។ ទន្ទឹមគ្នានោះដែរគេលើកលែងតែភ្នែកពណ៌ប្រផេះនិងពណ៌ខៀវក្រម៉ៅប៉ុណ្ណោះ ដែលមិនអាចប្រែប្រួលបាន ព្រោះវាអាស្រ័យទៅលើតំបន់រស់នៅរបស់ពួកគេ។

ប៉ុន្តែកុលសម្ព័ន្ធមួយនេះនៅក្នុងប្រទេសឥណ្ឌូនេស៊ីនេះវិញគឺកុលសម្ព័ន្ធ Buton ត្រូវបានគេដឹងថាមានភ្នែកពណ៌ទឹកសមុទ្ទដែលគួរឱ្យស្រលាញ់ខ្លាំងណាស់ ដូចបានបង្ហាញដោយអ្នកថតរូបឈ្មោះ Korchnoi ដែលមានមូលដ្ឋានលើ Discover Asean ថាពួកកុលសម្ព័ន្ធ Buton អាចត្រូវបានគេរកឃើញនៅក្នុងខេត្ត Sulawesi នៅលើកោះ Buton ។

ក្នុងចំណោមកុលសម្ព័ន្ធខ្លួនឯងមានក្រុមមនុស្សជាច្រើនដែលមានលក្ខណៈពិសេសនេះ។ ភ្នែកពណ៌ទឹកសមុទ្ររបស់ពួកគេលេចធ្លោយ៉ាងខ្លាំង តែហាក់ដូចជាមិនស៊ីទៅនឹងស្បែកពណ៌ត្នោតរបស់ពួកគេទាល់តែសោះ ហើយក៏មិនមាននរណាដូចពួកគេក្នុងចំណោមមនុស្សផ្សេងទៀតនៅលើកោះនេះទេ។

ផ្អែកលើទីភ្នាក់ងារសារព័ត៌មាន Pacific Press Agency ភ្នែកពណ៌ខៀវរបស់ពួកគេគឺបណ្តាលមកពីជំងឺហ្សែនដ៏កម្រមួយដែលត្រូវបានគេហៅថា រោគសញ្ញា Waardenburg ដែលអាចបង្ហាញឱ្យឃើញតាំងពីកំណើត ឬអាចហៅម៉្យាងទៀតថាជាជម្ងឺជួរ(ដំណពូជ) ។

ប្រភព៖ World of Buzz
ប្រភពពី ស័ករាជ

Leave a Reply

Your email address will not be published. Required fields are marked *