មិនដែលស្គាល់សោះ! មើលឡើងជក់ចិត្តរាប់ឆ្នាំ ទើបដឹងថាគាត់ជាម្ចាស់សំឡេង «ព្រះម៉ែគង់ស៊ីអ៊ីម»…(មានវីដេអូ)

ប្រិយមិត្តធ្លាប់តែមើលរឿងតែមិនដែលស្គាល់មុខអ្នកបញ្ចូលសម្លេងនោះទេ ដោយរាល់សាច់រឿងនីមួយៗភាគច្រើនមានតួច្រើនតែអ្នកនិយាយបញ្ចូលសម្លេងមានតែពីទៅបីនាក់តែប៉ុណ្ណោះ

យ៉ាងណាមិញដូចជារឿង «ដំណើរផ្សងព្រេងទៅលោកខាងលិច» ក្នុងឈុតតួអង្គរព្រះនាងគង់សាអ៊ីមចឹងដែលប្រិយមិត្តធ្លាប់តែមើលរឿងតែមិនដែលស្គាល់អ្នកបញ្ចូលសម្លេងតើរូបរាងនឹងមុខមាត់គាត់ជាអ្នកណា?

បើតាមកម្មវិធី «ពេញចិត្តឬអត់» របស់ទូរទស្សន៍ MyTV បានបង្ហាញឱ្យដឹងថា អ្នកស្រី នង ផុននី គឺជាអ្នកសិល្បៈលាក់មុខម្នាក់ដែលបានបញ្ចូលសំឡេងតួអង្គ «ព្រះនាងគង់ស៊ីអ៊ីម» ក្នុងរឿង «ដំណើរផ្សងព្រេងទៅលោកខាងលិច» កន្លងមក ដែលទឹកដមសំឡេងអ្នកស្រីបានធ្វើឱ្យមហាជនដក់ជាប់ក្នុងចិត្ត ព្រោះមានលក្ខណៈស្រគត់ស្រគំ និង ស័ក្តិសមជាមួយតួអង្គនេះ ហើយមកដល់បច្ចុប្បន្ននេះអ្នកស្រីមានវ័យ ៦៥ ឆ្នាំ ដោយលោកស្រីបានកើតនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ១៩៥៥ ។

Leave a Reply

Your email address will not be published. Required fields are marked *