អ្នកណាមិនភ័យ! លឺសំលេងសម្លែកក្នុងម៉ាស៊ីនត្រជាក់ ពេលបើកមើលឃើញសុទ្ធតែពស់

ថៃ៖ បុរសម្នាក់ចេះតែឆ្ងល់ ម៉ាស៊ីនត្រជាក់របស់គាត់ លឺសំលេងសម្លែកចេញពីខាងក្នុង
ក៏សម្រេចបើកម៉ាស៊ីនត្រជាក់ឆែកមើល ក៏ស្រាប់តែឃើញសុទ្ធតែពស់នៅក្នុងនោះ។

កាលពីថ្ងៃទី៨ ខែកក្កដាកន្លងទៅនេះ យោងតាមការហ្វេសប៊ុកជនជាតិថៃម្នាក់ឈ្មោះ Somkiat Thavornsukdang បង្ហោះឱ្យដឹងថា គាត់បានលឺសំឡេងចម្លែកម៉្យាងចេញពីម៉ាស៊ីនត្រជាក់ គាត់ឆ្ងល់ក៏បានឆែកមើល គ្រាន់តែបើកគំរបមើលភ្លាម គាត់ស្រែកយ៉ាស់ ព្រោះក្នុងនោះមានសុទ្ធតែពស់។

គាត់មិនបានដឹងទេថា តើពស់នោះលូនចូលទៅក្នុងម៉ាស៊ីនត្រជាក់តាំងពីពេលណាមកនោះទេ? ហើយក៏មិនដឹងថា តើពស់នេះជាប្រភេទពស់អ្វីដែរ? ក្រោយពីចាប់វាចេញមកក្រៅនោះ ពស់ទាំងអស់មានចំនួន៥ក្បាល។

បើយោងតាមអ្នកចូលខមិន បានប្រាប់ថាសត្វពស់ប្រភេទនោះមិនបង្កឲ្យមានគ្រោះថ្នាក់ទេ ហើយក៏គ្មានពឹសនោះដែរ ពួកវាលូនចូលក្នុងផ្ទះព្រោះពួកវាចាំចាប់សត្វជីងចក់ស៊ីតែប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *