ទឹកដៃល្អមែន! រូបសំណាក់ កងទ័ព នៅវត្តចំណាស់មួយ ហាក់ដូចជាមនុស្សពិត!

ខេត្តកោះកុង៖ សូមសរសើរនូវទឹកដៃ ពិតជាមានទេពកោសល្យ មើលហើយឡើងព្រឺសម្បុរតែម្ដង​ រូបសំណាក់កូនទ័ព និងមេទ័ព ដូចមនុស្សពិតៗ។

រូបទាំងនេះ ត្រូវបានរំលែកយ៉ាងច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុក ព្រោះតែអ្នកនិយមលេងបណ្ដាញសង្គម មានការភ្ញាក់ផ្អើល នូវរូបសំណាក់កងទ័ពសម័យបុរាណទាំងនេះ ដែលត្រូវបានសាងឡើង នៅវត្តមួយកន្លែង ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង នេះបើយោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ បងយ៉ុង ជាជាងចម្លាក់ បានបង្ហើបប្រាប់ ។

យ៉ាងណាមិញ ម្ចាស់គណនីខាងលើ ដែលជាជាងចម្លាក់ មិនបានប្រាប់ពីឈ្មោះវត្តមួយនេះឡើយ ដោយគ្រាន់បង្ហើបពីទីតាំង នៃវត្តអារាមនេះតែប៉ុណ្ណោះ ។ ចំណែកឯទេសភាពវិញ ពិតជាស្រស់ស្អាត ដោយតាមរូបភាពឃើញមានទឹក និងជួរភ្នំវែងអន្លាយគួរឱ្យទាក់ទាញខ្លាំងណាស់។

សូមទស្សនាកម្រងរូបភាពខាងក្រោមនេះ ថាតើមានភាពទាក់ទាញ និងគួរអោយចាប់អារម្មណ៍យ៉ាងណានោះ៖

Leave a Reply

Your email address will not be published. Required fields are marked *