កុំវក់នឹងហ្កេមពេកអី ប្រយ័ត្នដូចបុរសម្នាក់នេះ! គាត់ញៀននឹងការលេង Mobile Legend ទើបទៅជាបែបនេះ

ភីលីពីន៖ ជំនាន់បច្ចេកវិទ្យា បានបង្កភាពងាយស្រួលដល់មនុស្សគ្រប់គ្នាយ៉ាងច្រើន ជួយសម្រួលការងារបានយ៉ាងច្រើន សូម្បីតែការកំសាន្តដូចជាហ្គេមក៏អស្ចារ្យជាងពីមុនដែរ។ ស្របគ្នាបច្ចេកវិទ្យាមានការអភិវិឌ្ឍន៍ កាវលេងហ្គេមមិនដូចសម័យនេះទេ គ្រាន់តែមាន Smart Phone មួយគ្រឿង គឺជាការស្រេច។

ចំពោះហ្គេម ដែលគេបង្កើតឡើង សម្រាប់លេងកែអផ្សុក បន្ធូរភាពតានតឹង ប៉ុន្តែមនុស្សមួយចំនួន បែរជាប្រើវាខុសផ្លូវទៅវិញ រហូតទៅជាងប់នឹងញៀន ដាច់បាយដាច់ទឹកក៏មានដែរ។ ជាក់ស្ដែងដូចជាបុរសជនជាតិ ភីលីពីន ម្នាក់នេះ គាត់ឈ្មោះថា Michael Tumagan ទទួលរងផលអាក្រក់ព្រោះតែការញៀននឹងហ្គេម បានប្រែខ្លួនពីបុរសដែលធ្លាប់តែមានសាច់មានឈាមស្រស់សង្ហារ ទៅជាមនុស្សម្នាក់ដែស្គមរីងរៃ

ទៅណាក៏លែងចង់ទៅ បាយទឹកក៏លែងចង់ញ៉ាំ ដោយសារតែហ្គេមមួយមានឈ្មោះថា Mobile Legend បានឈានជើងចូលក្នុងឆាកជីវិតរបស់គាត់។ Michael Tumagan បានទទួលរងគ្រោះដោយជំងឺមហារីកពោះវៀន ដំណាក់ការទី ៤ ទើបធ្វើឱ្យគាត់ចាប់ផ្តើមធ្លាក់ខ្លួនស្គមពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ថ្នាក់ដេកនឹងគ្រែដាក់អុកហ្សីហ្សែន រហូតដល់គាត់បានបាត់បង់ជីវិត។

គួរបញ្ចាក់ផងដែរថា ហ្គេមទូរសព្ទ័ឈ្មោះថា Mobile Legend មួយនេះពិតជាមានភាពទាក់ទាញមែន វាហ្គេមមួយដែលមានលក្ខណៈវាយប្រយុទ្ធគ្នា បូករួមទាំងភាពវ័យឆ្លាតរបស់ Player នឹងតិចនិចរៀងៗខ្លួន ទើបអាចយកឈ្នះក្នុងការប្រកួតហ្គេមនេះបាន។ ហើយនៅភីលីពីន ហ្គេមដែលពេញនិយមបំផុតមាន PUBG, Rule of Survival និង Mobile Legend។

នេះជាសារដាស់តឿន ចំពោះអ្នកញៀននឹងហ្គេមគ្រប់គ្នា អ្វីៗសុទ្ធតែមានដែនកំណត់ ប្រសិនបើជ្រុលហួសពេកនឹងអាចបង្កបញ្ហាអាក្រក់បាន៕
ប្រភព៖ ហ្វេសប៊ុក

Leave a Reply

Your email address will not be published. Required fields are marked *