សូមអនុមោទនាបុណ្យ! ព្រះសង្ឃគង់នៅ វត្តសិរិសាគរ ដូនស្ដើង ដាំបន្លែ ផ្លែឈើ ធម្មជាតិ ច្រើនមុខ ឆាន់មិនអស់ ក៏យកចែកជូន ញោមញាតិ

កាលពីពេលកន្លងទៅ គេប្រទះឃើញ ព្រះសង្ឃគង់នៅ វត្តសិរិសាគរ ដូនស្ដើង ដាំបន្លែ ផ្លែឈើ ធម្មជាតិ មានដូចជា ស្ពៃ ទ្រាប់ ចេក ពោត ប៉េង​ប៉ោះ ខ្នុរ ស្លឹកគ្រៃ ល្ពៅ ដូងក្រអូប ព្រលិត រំចង់ ស្វាយ ជម្ពូ និងបន្លែងផ្លែឈើជាច្រើនទៀត ដែលសុទ្ធតែជាដំណាំប្រើជីធម្មជាតិ សម្រាប់អាហារប្រចាំថ្ងៃ។

មិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងមានលទ្ធភាព អាចចែករំលែកជូនដល់ពុទ្ធបរិស័ទចំណុះជើងវត្ត បានខ្លះទៀតផង។ វត្តសិរិសាគរ ដូនស្ដើង មានទីតំាងស្ថិតនៅ ខេត្តព្រៃវែង ដែលមាន ព្រះតេជគុណ អ៊ឹម ទៀង ជាព្រះគ្រូចៅអធិការវត្ត។

គេប្រទះឃើញ ហ្វេសប៊ុកផ្លូវការ ឈ្មោះ “វត្តសិរិសាគរ ដូនស្ដើង” បានបង្ហោះរូបភាពជាច្រើនសន្លឹក ពីសកម្មភាព ព្រះតេជគុណ អ៊ឹម ទៀង ចែកបន្លែជូន ញោមញាតិ ហើយព្រះអង្គក៏បានបញ្ជាក់តាមរយៈសារខ្លីមួយថា “បន្លែយើងមានគ្រប់មុខ ឆាន់មិនអស់ទេ ជូនញោមញាត ជួយពិសាផង”។

ក្រោយឃើញសកម្មភាពដ៏ប្រពៃ របស់ ព្រះតេជគុណ រួចមក គ្រប់គ្នា បានចូល comment ថា ៖ សាធុ សាធុ សាធុ ពិតជាប្រសើរណាស់ លោកម្ចាស់, ចៅអធិការគ្រប់វត្តទាំងអស់ គួរតែយកគំរូតាម ដីក៏ទំនេរ ស្រះទឹកក៏មាន គ្រាន់តែចំណាយកម្លាំងខ្លះ ចាត់ទុកជាការហាត់ប្រាណទៅ ពាក្យចាស់ពោលថា “រពឹសដៃផ្ទៃឆ្អែត”, បន្លែបានផលច្រើនណាស់លោកម្ចាស់, ស្រស់ល្អណាស់ លោកឪម្ចាស់។

ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនារូបភាពជាច្រើនសន្លឹក ពីសកម្មភាព ដ៏ប្រពៃរបស់ព្រះអង្គ ៖

Leave a Reply

Your email address will not be published. Required fields are marked *