កម្រណាស់! នារីខ្មែររូបស្រស់ ជាអ្នកប្រណាំងឡានដ៏ពូកែ ដណ្តើមបានលេខ១ផងដែរ

វាជារឿងមួយដ៏កម្រ ដែលនារីខ្មែរជាអ្នកប្រណាំងឡាន ប៉ុន្តែនៅតែមាន ជាក់ស្ដែង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កីឡាការិនី សេង សុជាតា ជាការីបើកបរ របស់រថយន្តមួយគ្រឿង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានចូលរួមនៅក្នុងការប្រណាំងរថយន្តឆ្លងកាត់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឧបសគ្គ ‹‹Khmer Rally Raid›› ក្រោមប្រធានបទ ‹‹រួមគ្នាថែរក្សាបរិស្ថាន និងធនធាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ធម្មជាតិ›› ។

ក្នុងការប្រកួតនេះដែរ បើកបរដោយលោក ហូ សិទ្ធិគុណ ដែលមានជំនួយការបើកបរកីឡាករ ពៅ តិចឡេង និង កីឡាការិនី សេង សុជាតា ដែលប្រព្រឹត្តទៅអស់រយៈពេល៦ថ្ងៃ។

គួរឱ្យដឹងដែរថា កីឡាការិនី សេង សុជាតា ធ្លាប់បានចូលរួមក្នុងព្រឹត្តិការណ៍ ការប្រកួត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រណាំងរថយន្តអន្តរជាតិ ‹‹Asia Cross Country Rally 2018›› ម្តងរួចម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កហើយ ដែលបានប្រណាំងឆ្លងពីថៃ ម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កកម្ពុជា ក្នុងវិញ្ញាសារប្រភេទរថយន្តប្រើសាំង ដោយទទួល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានចំណាត់ថ្នាក់លេខ១ ផងដែរ៕

ប្រភព៖ ហ្វេសប៊ុក

Leave a Reply

Your email address will not be published. Required fields are marked *